ឃាត់ខ្លួនជនជាតិចិន៦នាក់ ជាមួយកាំភ្លើងខ្លី១ដើម គ្រាប់ចំនួន៣០គ្រាប់ និងគ្រឿងញៀន១កញ្ចប់ នៅក្រុងព្រះសីហនុ

ចែករំលែក៖

ខេត្តព្រះសីហនុ៖ កម្លាំងសមត្ថកិច្ចគោលដៅឆែកឆេរ អាវុធជាតិផ្ទុះ អនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកពេលយប់ បានរកឃើញកាំភ្លើងខ្លី១ដើមនិងគ្រឿងញៀន១កញ្ចប់ នៅក្រុង-ខេត្តព្រះសីហនុ កាលពីយប់ថ្ងៃទី៦ ខែតុលា ឆ្នាំ២០២០ ឃាត់ខ្លួនជនជាតិចិន៦នាក់។

សូមបញ្ជាក់ថា៖ ក្នុងរបាយការណ៍សមត្ថកិច្ច គឺកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងព្រះសីហនុ ចុះប្រតិបត្តិការការងារ ពង្រឹងសន្តិសុខ ក៏បានរកឃើញកាំភ្លើងខ្លីមួយដើម គ្រាប់៣០គ្រាប់ ដកហូតរថយន្តមួយគ្រឿងនិងឃាត់ខ្លួនជនជាតិចិនចំនួន៦នាក់ (ប្រុស៣នាក់ស្រី៣នាក់) ដែលជិះក្នុងរថយន្តនោះ ក្នុងពេលកម្លាំងសមត្ថកិច្ចត្រួតពិនិត្យរកអាវុធជាតិផ្ទុះកាលពីយប់ថ្ងៃទី៦ ខែតុលា ឆ្នាំ២០២០ ក្នុងក្រុងព្រះសីហនុ ម្តុំជិតផ្សារពាណិជ្ជកម្ម ស្ថិតក្នុងសង្កាត់២ ។
សមត្ថកិច្ចបញ្ជាក់ថា ៖ រថយន្តដែលរកឃើញមានអាវុធនេះម៉ាក អាល់ផាត ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2BE-0032 មានមនុស្សជិះ៦នាក់ជាជនជាតិចិន ។ ចំណែក កាំភ្លើងដែលដកហូតបាន ជាកាំភ្លើងខ្លីម៉ាក G-Lock 19 Gen5 មាន បង់កាំភ្លើងចំនួន២ និងគ្រាប់ចំនួន៣០គ្រាប់ ។ ក្រៅពីនេះ ក៏រកឃើញថ្នាំញៀនមួយកញ្ចប់ដែរ ហើយបច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង សមត្ថកិច្ចឃាត់នាំយកមកសាកសួរស្រាវជ្រាវតាមនីតិវិធី៕

ដោយ៖ ឆ្លាម សមុទ្រ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print