Barcelona ចាប់ផ្តើមនីតិវិធីកាត់បន្ថយប្រាក់ឈ្នួលថ្មីសម្រាប់កីឡាករ និងនិយោជិក

ចែករំលែក៖

ក្លិប Barcelona បានចាប់ផ្តើមនីតិវិធីច្បាប់សម្រាប់ការកាត់ប្រាក់ខែជាសកលកីឡាកររបស់ក្លិប, និយោជិករបស់ក្លិបទាំងអស់រួមទាំងក្រុមដែលលេងក្នុងក្រុមដំបូងនឹងត្រូវកាត់បន្ថយប្រាក់ឈ្នួលដែល ជាផ្នែកមួយនៃការកែប្រែយ៉ាងច្រើននៃកិច្ចសន្យារួម

សមាជិកនៃក្រុមរបស់លោក Ronald Koeman ត្រូវបានគេស្នើសុំឱ្យជ្រើសរើសអ្នកតំណាងម្នាក់ដែល នឹងអង្គុយនៅក្បែរបុគ្គលិកក្លិបផ្សេងទៀតនៅលើគណៈកម្មាធិការពាណិជ្ជកម្មនិងចរចាកាត់បន្ថយប្រាក់ឈ្នួល។ បញ្ហាជាមួយនេះគឺថា ក្រុមបាល់ទាត់ក្រុមដំបូងភាគច្រើនគឺមានកាតព្វកិច្ចអន្តរជាតិដោយទុកជម្រើសមានកំណត់សម្រាប់អ្នកតំណាងជំនួស

បន្ទាប់ពីស្ថានភាពអាសន្នត្រូវបានប្រកាសនៅក្នុងប្រទេសអេស្ប៉ាញនៅដើមឆ្នាំ២០២០ ដោយសារតែជំងឺឆ្លងកូវីដ-១៩ ក្លិប Barcelona បានដាក់ពាក្យសុំដើម្បីកាត់ប្រាក់ឈ្នួលដែលជាផ្នែមួយនៃវិធានការទាំងនោះកីឡាករបានយល់ព្រមកាត់បន្ថយប្រាក់ឈ្នួលដោយ Lionel Messiទទួលយកបញ្ហាទាក់ទងនឹងការចរចារបស់ក្លិដែរ

ទោះយ៉ាងណាស្ថានភាពសេដ្ឋកិច្ចរបស់ក្លិប Barcelona កាន់តែអាក្រក់ទៅៗក្នុងរយៈពេលប៉ុន្មាន ខែក្រោយមក ហើយឥឡូវនេះគ្មានជំរើសអ្វីក្រៅពីដាក់ពាក្យសុំទៅលីគកំពូលអេស្ប៉ាញនោះទេ  ក្លិបបានបង្ហាញគណនីរបស់ពួកគេរួចហើយរួមមានបំណុល៤៨៨លានអឺរ៉ូ និងខាតបង់៩៧លានអឺរ៉ូ។

ក្លិបក៏បានចំណាយ៨៥៥លានអឺរ៉ូ ពោលគឺ១៩២លានអឺរ៉ូតិចជាងអ្វីដែលបានចែងដំបូងក្នុងថវិការបស់ពួកគេ។

នៅក្នុងលក្ខន្តិកៈកីឡាករមានសិទ្ធិដូចគ្នានឹងនិយោជិករបស់ក្លិបដើម្បីលុបចោលកិច្ចសន្យារបស់ពួកគេប្រសិនបើពួកគេចង់ធ្វើឱ្យមានការកែប្រែថ្មីម្តងទៀត។ ដើម្បីចៀសវាងការបាត់បង់កីឡាករដោយឥតគិតថ្លៃក្លិបBarcelona នឹងត្រូវពិភាក្សាជាមួយកីឡាករ ម្នាក់ជាឯកជនដើម្បីឈានដល់កិច្ចព្រមព្រៀងដែលរារាំងបញ្ហានេះ ៕ដោយ៖ភារៈ

...

 

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print