សិប្បកម្មកែច្នៃឫស្សីសហគមន៍តំបន់ការពារធម្មជាតិស្រែព្រះជួយពលរដ្ឋឱ្យងាកមកស្រលាញ់ព្រៃឈើសម្រាប់កូនចៅតជំនាន់

ចែករំលែក៖

ខេត្តមណ្ឌលគិរី៖ សិប្បកម្មកែច្នៃឫស្សីខ្នាតតូចសហ​គម​ន៍​តំ​​ប​ន់​កា​រ​ពារធម្មជាតិស្រែព្រះស្ថិតនៅភូមិពូចារ ឃុំស្រែព្រះ​ ស្រុកកែវសីមា ខេត្តមណ្ឌល​គិ​រី​បា​ន​​ជួយពលរដ្ឋឱ្យងាកមកស្រលាញ់ព្រៃឈើសម្រាប់កូនចៅតជំនាន់។ការឈប់កាប់បំផ្លាញព្រៃ​ហើ​យប្តេជ្ញាការពារ ធម្មជាតិ​ព្រៃ​​ព្រឹក្សាលតាវល្លិដោយក្តីស្រលាញ់នេះ បន្ទាប់ពីពលរដ្ឋក្នុងស​ហ​គ​​​​ម​ន៍​ទ​ទួ​​ល​បា​ន​កា​រ​ការបង្រៀនវិជ្ជាជីវៈសិប្បកម្មកែច្នៃវត្ថុអនុស្សាវរីយ៍ពីអង្គកា​រស​មាគ​ម​អ​ភិ​​​​រ​ក្ស​​​ស​ត្វព្រៃ (WCS)ដោយមានការគាំទ្រពីក្រសួងបរិស្ថានដើម្បីបង្កើនសេដ្ឋកិច្ចគ្រួសារ​ជំនួ​ស​ឱ្យ​​​ការចូលព្រៃកាប់ឈើលក់ខុសច្បាប់។

លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថានបានថ្លែង​ក្នុងពេ​លដឹក​នាំប្រ​តិ​ភូ​ក្រ​សួ​ង​ប​រិ​ស្ថា​ន​និងអ្នកសារព័ត៌មា​នចុះ​ពិ​និ​ត្យ និងស្វែងយល់ពីការរៀបចំគម្រោងរេដបូកនិងការ​គ្រ​ប់​គ្រ​ងដែនជម្រកសត្វព្រៃកែវសីមាក្នុងខេត្តមណ្ឌលគិរីកាលពីថ្ងៃទី៣ដល់ថ្ងៃទី៥ខែតុលា កន្លងទៅថា​៖ កា​​រ​​បណ្តុះបណ្តាលវិជ្ជាជីវៈកែច្នៃឫស្សីឱ្យទៅជារបស់ប្រើប្រាស់ផ្សេងៗជាផ្នែ​ក​មួយលើកស្ទួ​យ​សេ​​​ដ្ឋកិ​ច្ចមូលដ្ឋាននិងផ្តល់នូវជម្រើសថ្មីនៃមុខរបររបស់ប្រជា​ព​ល​រ​ដ្ឋសម្រាប់រកចំ​ណូ​ល​ចិ​ញ្ចឹ​ម​ជី​វិត។

ជាពិសេសស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលដែលកំពុង​តែ​ជំ​រុញ​លើ​សេ​ដ្ឋ​កិ​ច្ច​មូ​ល​​ដ្ឋាន ពីព្រោះថា អ្វីដែលសំខាន់គឺការធ្វើឱ្យមាននិរន្តរភាពនៃការការពា​រ​លើ​ធនធាន​ធម្ម​ជា​តិ​ និង​បរិស្ថាន គឺព្រៃឈើ សត្វព្រៃ​មាននិរន្តរ​ភាព​បា​នទា​ល់តែយើ​ង​មា​​ន​អ្វី​ដែល​អាច​ជំនួ​ស​មុ​ខ​រប​រ​របស់ប្រជាពលរដ្ឋ។

លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការបានបន្តថា «ពីមុនប្រជាពល​រ​ដ្ឋនៅ​ក្នុ​ង​ស​ហគម​ន៍នេះ ចូលព្រៃដើម្បីរកផលនិងអនុផលព្រៃ​ឈើ​ហើយ​សកម្មភាពខ្លះគឺខុសច្បាប់ទៀត ប៉ុន្តែឥ​ឡូ​វ​​នេះគាត់បានកែប្រែនូវមុខរបរ​រប​ស់​គា​ត់គឺពីកា​រចូលព្រៃទៅបរបាញ់សត្វទៅកាប់​ឈើឬទៅ​ប្រមូ​ល​អនុផលព្រៃឈើមកជាការកែច្នៃ​នូ​វវត្ថុអនុស្សាវរីយ៍ឬរបស់របរប្រើ​ប្រាស់ចេ​ញពីដើ​ម​ឫស្សី​»។

លោក ង៉ឺម ឡូញ ប្រធានក្រុមកែច្នៃឫស្សីបាននិយាយថា  ​​អ្នកដែល​បាន​ក្លាយ​ជា​ខ្លួ​ន​ជា​ស​មាជិកសហគមន៍ការពារធម្ម​ជា​តិមានមុខរបរ​មានជម្រើសថ្មីហើយ ពួកគា​ត់អត់​វិលត្រ​ល​ប់​ទៅ​រ​​ក​មុ​ខ​របរចាស់របស់គាត់ទេ។ផ្ទុយមកវិញអ្ន​កមួយចំនួនដែល​គាត់ចូល​ទៅព្រៃកា​ប់ឈើ​ពេ​​ល​​ដែលឃើញសមាជិ​កសហគមន៍ការពារព្រៃធម្មជាតិរបស់គាត់​មាន​ចំណូ​លបា​ន​ម​ក​ពី​កា​រ​កែ​​ច្នៃ​វ​ត្ថុអនុស្សាវរីយ៍ គាត់ចាប់​ផ្តើ​ម​ស្នើ​សុំ​ចូលជាសមាជិកជាបន្តបន្ទាប់។

លោក ង៉ឺម ឡូញ បានបញ្ជាក់ថា «សហគមន៍ខ្ញុំអត់ទៅកាប់ឈើ អត់ទៅ​បំផ្លិចបំផ្លាញ​ទៅទ​ន្រ្ទា​នព្រៃយកដីកាន់កាប់​អី​ទេ​គឺពួកយើងចង់រក្សាឈើ​ឱ្យនៅឈរ ពី​ព្រោះយើង​ចង់ឱ្យ​តួ​នា​​ទីឈើនេះបា​នប្រ​យោ​ជ​ន៍​ទៅឱ្យពួកយើង ​តកូន តចៅ និងម​នុស្សរាប់​ជំនា​ន់​ត​ទៅ​ទៀ​ត»។

លោក នេត្រ ភក្ត្រា បានថ្លែងថា ៖ក្រសួងបរិស្ថាននិងអង្គការWCSបណ្តុះ​បណ្តា​ល​ព​ល​រដ្ឋឱ្យចេះកែច្នៃវត្ថុអនុស្សាវរីយ៍នេះ កំពុង​តែ​ដើ​រនៅ​លើ​ផ្លូ​វ​ត្រូ​វនៅក្នុ​ងកិច្ចការ​ពារ​និ​ង​អ​ភិ​រ​ក្ស​ធ​នធានធម្មជាតិតាមរយៈការប​ង្កើត​សេ​ដ្ឋ​កិ​ច្ច​មូលដ្ឋា​ន​ប​​ង្កើនជី​វភាពសហគមន៍ ហើ​យនេះ​ជា​ផ្នែ​​​​​ក​មួយនៃចំណូលរបស់គាត់ដោយយើងក៏​រាប់បញ្ចូលផងដែរនូវផ​ល​ប្រយោ​ជ​ន៍​ដែ​ល​គា​ត់​ទ​ទួ​​​លបានពីគម្រោងឥណទានកាបូនក្នុងមួ​យ​ឆ្នាំ​ពួកគាត់​មួយ​ភូមិទទួល​បាន​ជា​១ម៉ឺនដុល្លារ​ស​ហ​រ​ដ្ឋអាមេរិកហើយនៅ​ក្នុងឃុំ​ស្រែ​ព្រះនេះ​ទទួលបានចំនួន៥ភូមិ​សរុបជារួម​បា​ន​ជាង​៥​ម៉ឺ​ន​ដុ​ល្លា​រ​ស​ម្រាប់យកទៅអភិវឌ្ឍន៍ហេដ្ឋរចនាសម្ព័ន្ធ សម្រាប់បង្កើតប្រព័ន្ធទឹកស្អាតប្រើ​​ប្រាស់ជាដើម។

លោក នេត្រ ភក្ត្រា បានថ្លែងបន្តថា ការបង្កើនសេដ្ឋកិច្ចមូលដ្ឋានតា​មរ​យៈកា​រ​ប​ង្រៀ​ន​វិ​ជ្ជា​ជី​វៈ​សិប្បកម្មដល់ពលរដ្ឋមូលដ្ឋាននេះ សហគមន៍រក្សាបាន​ទាំង​ឈើ​ឈ​រ និងបានលុ​យពី​​តួនា​ទីរ​ប​ស់​​ឈើថែមទៀត៕

      

...

ដោយ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print