ជំនន់ទឹកភ្លៀងលិចលង់តំបន់ជាច្រើនក្នុងទីក្រុងដាណាង ប្រទេសវៀតណាម

ចែករំលែក៖

តំបន់ជាច្រើនក្នុងទីក្រុងដាណាង​បានលិចលង់យ៉ាងខ្លាំង ហើយពលរដ្ឋត្រូវតែជម្លៀសខ្លួនតាមទូកទៅកាន់តំបន់មានសុវត្ថិភាព​។ ពលរដ្ឋបានជញ្ជូនទ្រព្យសម្បត្តិ មានតម្លៃឡើងទៅកាន់ទីទួល ។
មន្ត្រីក្នុងតំបន់បានខិតខំជួយដល់ពលរដ្ឋក្នុងការជម្លៀសទៅកាន់ទីទួលមានសុវត្ថិភាព។ អាយុជីវិតគឺជារឿងសំខាន់បំផុត​។ តំបន់ជាច្រើនបានលិចលង់លើសពី​ ១,៥-២ម៉ែត្រ​ ដោយសារតែភ្លៀងធ្លាក់ខ្លាំង​មិនដាច់​។
ក្រៅពីនេះនៅខេត្ត​ វ៉ាងនិញ​ក៏មានភ្លៀងធ្លាក់ខ្លាំងដែរ ពីថ្ងៃទី​៦ មកដល់ថ្ងៃទី៨ខែតុលា ដោយមានកម្រិតទឹកភ្លៀងដល់ទៅ​៤០៩ មិលី្លម៉ែត្រ ។ នៅពេលនេះពលរដ្ឋ​រស់នៅក្នុងស្រុកឡាវ​បាវ ត្រូវទឹកជន់លិចដល់ទៅ៣ម៉ែត្រ​ គឺទឹកលិចដល់ដំបូលផ្ទះតែម្តង។
មន្ត្រីក្នុងស្រុក​ ឡាវបាវ​ បានឲ្យដឹងថា ភ្លៀងធ្លាក់ខ្លាំងកាលពីយប់ថ្ងៃទី ៧ខែតុលា​​​ ហើយនៅពេលពាក់កណ្តាលយប់ កម្រិតទឹកជន់ឡើងខ្ពស់បំផុត គឺខ្ពស់ជាងគ្រោះទឹកជំនន់កាលពីឆ្នាំ​២០១៩ ដល់ទៅ ០,៥ម៉ែត្រ​។
ភ្លៀងធ្លាក់ខ្លាំង​បង្កជាគ្រោះទឹកជំនន់គ្របដណ្តប់ខេត្តក្រុងជាច្រើននៅភាគកណ្តាលប្រទេសវៀតណាម ប៉ះពាល់យ៉ាងខ្លាំងដល់ជីវភាពរស់នៅរបស់ពលរដ្ឋ ក៏ដូចជាផលដំណាំ សត្វចិញ្ចឹមនានា។ មានមនុស្សជាច្រើនបានបាត់ខ្លួន ប៉ុន្តែមិនទាន់ដឹងចំនួនច្បាស់លាស់នៅឡើយទេ​៕ដោយ៖ធី រីណា

  

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print