ទុស្សេខ្សែភ្លើងបង្កើតជាអគ្គិភ័យឆាបឆេះរោងចក្រផលិតថង់ប្លាស្ទិក

ចែករំលែក៖

ខេត្តព្រះសីហនុ៖ នៅវេលាម៉ោង៩និង៣០នាទី ព្រឹកថ្ងៃទី១០ ខែតុលាឆ្នាំ២០២០ មានករណីអគ្គិភ័យមួយបានកើតឡើងនៅរោងចក្រផលិតថង់ប្លាស្ទិក យូណាយធីត ប៉ូលី ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បណ្តាលឲ្យខូចខាតម៉ាស៊ីនភ្លើងចំនួន ១គ្រឿង ប្រេងម៉ាស៊ូត ប្រេងសាំង និង សម្ភារប្រើប្រាស់មួយចំនួនទៀត។
ហេតុការណ៍ខាងលើមិនមានគ្រោះថ្នាក់ដល់មនុស្សឡើយ គឺបានប្រើរថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលខេត្តចំនួន២គ្រឿងដែលប្រចាំការនៅក្នុងតំបន់ធ្វើការពន្លត់ទាន់ពេល មិនឱ្យឆាបឆេះរាលដាលបន្តទេ។ បច្ចុប្បន្នភ្លើងបានរលត់ទៅវិញទាំងស្រុងហើយ។
ចំពោះមូលហេតុ គឺបណ្តាលមកពីទុស្សេកន្លែងម៉ាស៊ីនភ្លើង៕ឆ្លាម សមុទ្រ


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print