បាតុកម្មក្លាយជាហិង្សា​នៅឥណ្ឌូនេស៊ី​ប្រឆាំងច្បាប់ការងារថ្មី

ចែករំលែក៖

ពលករឥណ្ឌូនេស៊ី រាប់សិបពាន់នាក់ ទាំងនិស្សិត ប្រជាពលរដ្ឋ​បាននាំគ្នាដង្ហែរក្បួនប្រឆាំងច្បាប់ការងារថ្មី ដែលទើបតែអនុម័ត​។ បាតុកម្មបានក្លាយជាហិង្សាក្រោយប៉ះទង្គិចជាមួយ​កម្លាំងប៉ូលិស​​។
ក្រុមបាតុករបានប្រឆាំង និងមាត្រាមួយចំនួនក្នុងច្បាប់ការងារ​ ដែលមានដល់ទៅ​៩៥០ ទំព័រ​ មាន ៧៥មាត្រា​។ ច្បាប់ថ្មី មានគោលដៅការពារក្រុមអ្នកមាន​ ដោយអនុញ្ញាតឲ្យបណ្តាក្រុមហ៊ុន មានសិទ្ធកាត់ប្រាក់ខែពលករ​ កាត់បន្ថយថ្ងៃឈប់សម្រាកច្បាប់ និង​ជ្រើសយកបុគ្គលិក «កិច្ចព្រមព្រៀង» មិនយកបុគ្គលិកពេញសិទ្ធិ​។
សារព័ត៌មានNew York Times បានផ្សាយថា ក្រុមបាតុករ​បានប្រឆាំង និងច្បាប់ថ្មី ប៉ះពាល់យ៉ាងខ្លាំង ដល់​ស្ត្រី​ ដោយសារតែក្រុមហ៊ុន កាត់បន្ថយរបបឈប់សម្រាកសម្រាលកូនជាដើម​។ មេដឹកនាំបាតុករមួយរូបឈ្មោះ Ermawati អាយុ ៣៧ឆ្នាំ​ ដឹកនាំធ្វើបាតុកម្មនៅតំបន់ភាគខាងកើតកោះជ្វា​(Java)​បានបញ្ចាក់ថា«ប្រធានាធិបតី​កំពុងតែសងគុណដល់ក្រុមអ្នកមាន ដែលបានជួយផ្នែកហិរញ្ញវត្ថុ ឲ្យលោកឈ្នះឆ្នោត មិនមែនធ្វើដើម្បីពលរដ្ឋនោះឡើ»។
គោលដៅរបស់រដ្ឋាភិបាល គឺដើម្បីទាក់ទាញក្រុមវិនិយោគ កាន់តែច្រើន ខណៈសេដ្ឋកិច្ចប្រទេសជាតិរងផលប៉ះពាល់យ៉ាងខ្លាំង ដោយសារតែកូវីដ​១៩ ។ នៅពេលនេះមានក្រុមហ៊ុនបរទេសដល់ទៅ ១៥៣ ក្រុមហ៊ុន ត្រៀមវិនិយោគក្នុងប្រទេសឥណ្ឌូនេស៊ី ក្រោយច្បាប់ការងារថ្មីចូលជាធរមាន៕


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print