ព្រឹកនេះ អភិបាលខេត្តបន្ទាយមានជ័យបន្តពិនិត្យតាម គ្រប់ទីកន្លែង ដែលជាតំបន់ទទួលរងគ្រោះដោយទឹកជំនន់

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ លោក អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ រួមជាមួយ លោកស្នងការ មេបញ្ជាការកងកម្លាំងយោធា កងរាជអាវុធហត្ថ លោកប្រធានមន្ទីរធនធានទឹក និងឧត្តុនិយម ,មន្ទីរកសិកម្ម និងអាជ្ញាធរដែនដី បានចុះពិនិត្យមើលស្ថានភាពទឹកជំនន់ ដើម្បីជួយសង្គ្រោះបងប្អូនប្រជាពលរដ្ឋមកទីទួល មានសុវត្ថិភាព និងធ្វើការគ្រប់គ្រងសភាពការណ៍ផងដែរ នាព្រឹកថ្ងៃអាទិត្យទី១១ តុលា ឆ្នាំ២០២០នេះ នៅភូមិសាស្ត្រឃុំថ្មពួក និងព្រំដែនកម្ពុជាថៃ ស្រុកថ្មពួក។

ក្នុងនាមអាជ្ញាធរខេត្ត លោកអភិបាលខេត្តបន្ទាយមានជ័យ បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅតាមដងស្ទឹង និងផ្នែកខាងក្រោម សូមមានការប្រុងប្រយ័ត្នខ្ពស់ នៅពេលដែលមានភ្លៀងធ្លាក់ច្រើនថ្ងៃជាប់គ្នា ហើយបើមានបញ្ហាអ្វីកើតឡើង ត្រូវរាយការណ៍មកកាន់អាជ្ញាធរមូលដ្ឋានឱ្យបានទាន់ពេលវេលា ជាពិសេសត្រូវយកចិត្តទុក្ខដាក់ថែទាំសុខភាព និងរស់នៅប្រកបដោយអនាម័យ ដើម្បីជាសវាងកើតមានជម្ងឺតម្កាត់ផ្សេងៗ៕

ដោយ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print