បេក្ខភាពចូ បៃឌិន​ប្រកាសថានឹងជួបពិភាក្សាជាមួយមេដឹកនាំ គីម ជុងអ៊ុនបញ្ចប់ការប្រឈមមុខបើលោកជាប់ឆ្នោត

ចែករំលែក៖

អន្តរជាតិ៖លោក Brian McKeon ទីប្រឹក្សា ទទួលបន្ទុកកិច្ចការបរទេសរបស់បេក្ខភាពប្រធានាធិបតីអាមេរិកមកពីគណបក្សប្រជាធិបតេយ្យ លោកចូបៃឌិន បានលើកឡើងថា បើលោកជាប់ឆ្នោតជាប្រធានាធិបតីអាមេរិក នោះ លោកនឹងជួបពិភាក្សាជាមួយមេដឹកនាំ​កូរ៉េខាងជើង គីម ជុងអ៊ុន ដើម្បីរំសាយកម្មវិធីអាវុធបរមាណូ បង្កើតសន្តិភាពនៅក្នុងតំបន់បញ្ចប់ការប្រឈមមុខ​ដាក់គ្នា។
សារព័ត៌មាន NBC News បានផ្សាយសារនយោបាយចូលកៀកកូរ៉េខាងជើង​របស់លោក​បៃឌិន ដែលខុសប្លែកពីប្រធានាធិបតី ដូណាល់ ត្រាំ។ ​ លោក Brian McKeon បានបញ្ជាក់ទៀតថា «ខ្ញុំប្រាកដថាហេតុការណ៍​នឹងខុសប្លែកពីវិធីសាស្ត្រចូលកៀកកូរ៉េខាងជើង របស់លោក ត្រាំ​ ។ លោក បៃឌិនបានយល់យ៉ាងច្បាស់ពីបញ្ហាកូរ៉េខាងជើង គឺមិនមែនជារឿងងាយស្រួលនោះឡើយ​ ហើយយើងមិនអាចដោះស្រាយរាល់បញ្ហា តាមរយៈជំនួយទ្វេភាគី​រវាងមេដឹកនាំអាមេរិក និឹងកូរ៉េខាងជើង តែប៉ុណ្ណោះឡើយ»។
អ្វីដែលអាមេរិកត្រូវតែធ្វើជាមួយកូរ៉េខាងជើង គឺដើម្បីឈានទៅរំសាយកម្មវិធីបរមាណូ និងបង្កើនទំនាក់ទំនងល្អនោះគឺ ដំបូងត្រូវតែមានទំនុកចិត្តគ្នា ។ អ្វីដែលសំខាន់នោះគឺមានការធានាសន្តិសុខដល់កូរ៉េខាងជើងរួចផុតពីការវាយប្រហារ របស់អាមេរិក​។
កន្លងមកថ្មីៗ ប្រធានាធិបតីកូរ៉េខាងត្បូងក៏បានលើកឡើងពីគម្រោងសន្តិភាពជាមួយកូរ៉េខាងជើងដែរ ដោយសើ្នពិភាក្សាជាមួយអាមេរិក ដើម្បីបញ្ចប់សង្គ្រាមឧបទ្វីបនៅឆ្នាំ​១៩៥០។ បច្ចុប្បន្នកូរ៉េខាងជើង និងខាងត្បូង​ស្ថិតនៅក្នុងដំណាក់កាលនៃសង្គ្រាមនៅឡើយទេ ដោយប្រទេសទាំងពីរ បានព្រមព្រៀងឈប់បាញ់នៅឆ្នាំ១៩៥៣ មិនមែនសន្ធិសញ្ញាសន្តិភាពនោះឡើយ

ដោយ៖ធី រីណា

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print