ខេត្តព្រះសីហនុ÷ ដោយអនុវត្តតាមបទបញ្ជា របស់នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ នៅរសៀលថ្ងៃទី១១ ខែតុលា ឆ្នាំ២០២០នេះ នាយកដ្ឋាននគរបាលការពារព្រំដែនទឹក បានដាក់បញ្ជាដល់អង្គភាពបង្រ្កាបបទល្មើសលើផ្ទៃសមុទ្រ និងវរសេនាតូចនគរបាលការពារព្រំដែនទឹកទាំងអស់ ត្រូវត្រៀមកម្លាំង មធ្យោបាយដឹកជញ្ជូន និងសម្ភារ ប្រចាំការ២៤ម៉ោងលើ២៤ម៉ោង។ការត្រៀមលក្ខណ:សម្បត្តិខាងលើនេះគែ ដើម្បីត្រៀមសង្គ្រោះភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិ ដែលជួបឧបទ្ទវហេតុ និងគ្រោះថ្នាក់ផ្សេងៗ ជាពិសេសប្រជាពលរដ្ឋដែលរងគ្រោះដោយសារជំនន់ទឹកភ្លៀង នៅតាមបណ្តាខេត្តជាប់តំបន់សមុទ្រតែម្តង ។
ជាមួយគ្នានេះដែរនាយកដ្ឋាននគរបាលការពារព្រំដែនទឹកក៏បានដាក់ទិសដៅ នៅតាមការិយាល័យត្រូវធ្វើការប្រមូលផ្តុំប្រចាំការ២៤ម៉ោងលើ២៤ម៉ោង ដើម្បីរចាំទទួលបទបញ្ជាថ្មីពីថ្នាក់លើ ក្នុងករណីមានគ្រោះអាសន្នដោយប្រការណាមួយ៕
ដោយ÷ប្រាថ្នា
...