ខេត្តបន្ទាយមានជ័យ៖ លោកវរសេនីយ៍ឯក សឹង្ហ ទុំ មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ បានឱ្យដឹងថា៖ នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០ លោកបានដឹកនាំកម្លាំងអន្តរាគមន៍ សម្ភារជួយសង្រ្គោះ សហការជាមួយតមបន់ប្រតិបត្តិការសឹករង នគរបាល និងអាជ្ញាធរមូលដ្ឋាន ចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀងកំពុងជន់លិចតំបន់ខ្លះក្នុងស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ប្រមាណជាង២០០គ្រួសារ និងបានជួយដឹកជញ្ជូនប្រជាពលរដ្ឋ និងសម្ភារមួយចំនួនទៅកាន់ទីទួលសុវត្ថិភាព។
ដោយឡែក លោក អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានបន្តការងារ ដឹកនាំក្រុមប្រតិបត្តិការចុះពិនិត្យតាមតំបន់ភូមិសាស្ត្រដែលមានជំនន់ទឹកភ្លៀង ដើម្បីបញ្ជាឱ្យក្រុមការជួយអន្តរាគមន៍សង្រ្គោះឱ្យបានទាន់ពេលវេលា៕
ដោយ៖ សិលា
...