ភ្នំពេញ៖ សេចក្តីព្រាងច្បាប់ចំនួនពីរត្រូវបានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃរដ្ឋសភា លើកយកមកប្រជុំពិភាក្សាផ្ទៃក្នុង ក្រោមអធិបតីភាព លោកកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ប្រធានគណៈកម្មការ លោកអនុប្រធាន លោកស្រីលេខាធិការ និងលោក លោកស្រី ជាសមាជិក សមាជិកា គណៈកម្មការ ដើម្បីត្រៀមជួបពិភាក្សាជាមួយតំណាងរដ្ឋាភិបាលនាពេលខាងមុខ។
សូមបញ្ជាក់ថា សេចក្តីព្រាងច្បាប់ចំនួនពីររួមមាន៖
១- សេចក្តីព្រាងច្បាប់ស្តីពីមូលបត្ររដ្ឋ។
២- សេចក្តីព្រាងច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ។
កិច្ចប្រជុំផ្ទៃក្នុងនេះធ្វើឡេីង នាព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០ នៅសាលប្រជុំគណៈកម្មការទី២ នៃវិមានរដ្ឋសភា៕
ដោយ៖ សិលា
...