ខេត្តព្រះសីហនុ៖ មានអគ្គិភយ័មួយបានឆាបឆេះផ្ទះពលរដ្ឋមួយខ្នងកាលពីវេលាម៉ោង៩យប់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០ នៅភូមិបត់គគីរ ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
សមត្ថកិច្ចប្រាប់ថា ផ្ទះដែលឆេះនេះមានទំហំ ៤ម៉ែត្រ ×៥ ម៉ែត្រ ដំបូលនិងជញ្ជាំងប្រក់ស័ង្កសី សង់ផ្ទាល់ដី ជាកម្មសិទ្ធិរបស់លោកយាយ អ៉ិន នឹម អាយុ ៧៧ឆ្នាំ បានរងការខូចខាតទាំងស្រុង ។
បើតាមសមត្ថកិច្ចប្រាប់ថា មូលហេតុ
ការឆេះនេះគឺបណ្តាលមកពីលោកយាយគាត់ដុតទៀន ធូបទុកចោល ហើយដើរទៅផ្ទះកូនដើម្បីកោសខ្យល់។លុះ ពេលភ្លើងឆេះដោយសារតែគ្មានផ្លូវចូល រថយន្តពន្លត់អគ្គិភ័យមិនអាចចូលទៅជួយពន្លត់បានឡើយ៕
ឆ្លាម សមុទ្រ
...