ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ អវិជ្ជមានកូវីដ​-១៩ ជាច្រើនថ្ងៃបន្តបន្ទាប់

ចែករំលែក៖

គ្រូពេទ្យព្យាបាលជំងឺប្រធានាធិបតីដូណាល់ ត្រាំ លោក Sean Conley កាលពីថ្ងៃទី១២ ខែតុលា បានប្រកាសថា ប្រធានាធិបតីបានធ្វើតេស្តជាច្រើនលើកមកហើយ ដោយមានលទ្ធផលអវិជ្ជមានកូវីដ​-១៩ ហើយលោកក៏មិនអាចចម្លងជំងឺទៅអ្នកផ្សេងបានដែរ។
តាមឯកសារ​របស់មជ្ឈមណ្ឌល គ្រប់គ្រងនិងបង្ការជំងឺឆ្លង​(CDC) ​ របស់អាមេរិកបានឲ្យដឹងថា ក្រុមគ្រូពេទ្យព្យាបាលប្រធានាធិបតីដូណាល់ ត្រាំ បានបញ្ជាក់ថា លោកត្រាំ មិនអាចចម្លងកូវីដ-១៩ដល់អ្នកផ្សេងឡើយ។ នៅពេលនេះ លោកត្រាំ ក៏បានចាប់ផ្តើម​យុទ្ធនាការឃោសនាបោះឆ្នោតជាបន្តទៀត ។ លោកត្រាំចាប់ផ្តើមពិធី​ឃោសនានៅក្នុងទីក្រុង Sanford ក្នុងរដ្ឋ Florida ។

នេះជាសកម្មភាពឃោសនាបោះឆ្នោតលើកដំបូង របស់​លោកត្រាំ​ចាប់តាំងពីថ្ងៃទី២ ខែតុលា ពេលគ្រូពេទ្យប្រកាសថា លោកវិជ្ជមានកូវីដ​-១៩ ។
តាមគម្រោង លោកត្រាំនិង ក្រុមការងារឃោសនាបោះឆ្នោតរបស់លោកនឹងរៀបចំសកម្មភាពឃោសនានៅក្នុងរដ្ឋ Pennsylvania, Lowa និង North Carolina…។

លោកត្រាំបានខិតខំស្វែងរកការគាំទ្រ ខណៈការបោះឆ្នោតនៅសល់តែ៣សប្តាហ៍ទៀតប៉ុណ្ណោះ​។
ការស្ទង់មតិ នាពេលកន្លងមក បង្ហាញឲ្យឃើញថា បេក្ខភាព ប្រធានាធិបតីមកពីគណបក្សប្រជាធិបតេយ្យ លោកចូ បៃឌិន
បាននាំមុខលោកត្រាំជាច្រើនពិន្ទុជាហេតុធ្វើឲ្យលោកត្រាំ ខិតខំស្វែងរកចំណុចខ្សោយរបស់គូប្រជែងដើម្បីវាយប្រហារ ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print