ទីក្រុងវ៉េ(Hue) និងខេត្តក្រុងជាច្រើននៅភាគកណ្តាលប្រទេសវៀតណាមលិចលង់ដោយជំនន់ទឹកភ្លៀង

ចែករំលែក៖

ភ្លៀងធ្លាក់ខ្លាំងតាំងពីថ្ងៃទី​៦ ខែតុលា​រហូតមកទល់ពេលនេះ បណ្តាលឲ្យលិចលង់ជាទ្រង់ទ្រាយធំនៅតាមបណ្តាខេត្ត-ក្រុង ភាគកណ្តាលនៃប្រទេសវៀតណាម ។ តំបន់ដែលលិចលង់ខ្លាំងជាងគេនោះគឺទីក្រុងវ៉េ​។
ភ្លៀងធា្លក់ខ្លាំងជាប់គ្នាមិនដាច់ ធ្វើឲ្យកម្រិតទឹកនៅដងទន្លេហឿងឡើងខ្ពស់បំផុត ។ នៅក្នុទីក្រុងនេះមាន មនុស្ស​៤នាក់ស្លាប់ ម្នាក់បាត់ខ្លួន ​និងផ្ទះដល់ទៅ​៥៣.៤០០ ខ្នងត្រូវទឹកជន់លិចរហូតដល់៣២ម៉ែត្រ ក្នុងតំបន់មួយចំនួន​។
នៅពេលនេះដែរសម្ពាធទាបបានវិវត្តទៅជាព្យុះ បង្កក្តីបារម្ភកាន់តែខ្លាំង​។ សរុបមានអ្នកស្លាប់ដោយទឹកជំនន់នៅវៀតណាមដល់ទៅ២៣នាក់និងបាត់ខ្លួន​១៤នាក់ ។ សារព័ត៌មាន VN Express បានចេញ​ផ្សាយ នៅ​ថ្ងៃទី​១៣ តុលា ដោយដកស្រង់សេចក្តីប្រកាសពីអាជ្ញាធរ​ឧតុនិយម​វៀតណាម​ដែលបាន​ព្រមាន​ពី​ព្យុះ​ទី​ហ្វុ​ង​ណា​ង​ហ្គា​កា ជា​ព្យុះ​ថ្មី​មួយទៀត ដែល​នឹង​បង្ក​ឲ្យ​មាន​ខ្យល់​បោកបក់​ខ្លាំង និង​ភ្លៀង​ធ្លាក់​យ៉ាងគំហុក ចាប់តាំងពី​ថ្ងៃ​អង្គារ​នេះ​រហូតដល់​ថ្ងៃ​ពុធ​ស្អែក​។
​ព្យុះសង្ឃរា ណា​ង​ហ្គា​កា នឹងមាន​ឥទ្ធិពល​លើ​ភាគ​កណ្តាល និង​ខាងជើង​ប្រទេស​វៀតណាម ព្រមទាំង​បណ្តា​ខេត្ត​-​ទីក្រុង ស្ថិតនៅ​ភាគ​អាគ្នេយ៍​ប្រទេស​ចិន​ផងដែរ​។ ព្យុះ​នេះ​នឹងធ្វើ​ដំណើរ​ទៅដល់​ភាគ​កណ្តាល និង​ខាងជើង​វៀតណាម នៅ​រសៀល​ថ្ងៃ​ពុធ​ស្អែក ជាមួយនឹង​ល្បឿន​រហូតដល់​ទៅ ១០០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​៕​


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print