សិក្ខាកាមវគ្គបណ្តុះបណ្តាលហ្វឹកហ្វឺន បំប៉នជំនាញគ្រូបង្គោលអប់រំចិត្តសាស្ត្រជំនាន់ទី៤ របស់ការិយាល័យទី៥ កងទ័ពជើងគោក ត្រូវបានបញ្ចប់ដោយជោគជ័យ

ចែករំលែក៖

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០ ម្សិលមុិញ ឧត្តមសេនីយ៍ឯក យូ សិរីវុឌ្ឈ នាយរងសេនាធិការចម្រុះអគ្គបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ តំណាងដ៏ខ្ពង់ខ្ពស់ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានអញ្ជើញជាអធិបតីភាពក្នុងពិធីបិទវគ្គហ្វឹកហ្វឺន បំប៉នគ្រូបង្គោលអប់រំចិត្តសាស្ត្រជំនាន់ទី៤  ការិយាល័យទី៥ កងទ័ពជើងគោក ឆ្នាំ២០២០ នៅបញ្ជាការដ្ឋានកងទ័ពជើងគោក ។ 

ឧត្កមសេនីយ៍ត្រី សួស នាង នាយរងការិយាល័យទី៥ កងទ័ពជើងគោក បានឲ្យដឹងថា ៖បន្ទាប់ពីឆ្លងកាត់ការបណ្តុះបណ្តាលអស់រយៈពេល៤៥ថ្ងៃរួចមក សិក្ខាកាមសរុប ចំនួន៩០នាក់ ទទួលបានលិខិតបញ្ជាក់ការសិក្សា ចំនួន៨៦នាក់ មានប័ណ្ណសរសើរថ្នាក់កងទ័ពជើងគោក ចំនួន៣៨នាក់ និងលិខិតសរសើរកងទ័ពជើងគោក ចំនួន៤៨នាក់ ក្នុងនោះទទួលបានលទ្ធផលល្អ ចំនួន៥៥នាក់ និងបង្គួរ ចំនួន៣១នាក់ ។

ថ្លែងក្នុងពិធីបិទវគ្គហ្វឹកហ្វឺនបំប៉នគ្រូបង្គោលអប់រំចិត្តសាស្ត្រ ជំនាន់ទី៤ ឆ្នាំ២០២០ នាឱកាសនោះ ឧត្តមសេនីយ៍ឯក យូ សិរីវុឌ្ឈ បានថ្លែងការកោតសរសើរ និងវាយតំលៃខ្ពស់ចំពោះ នាយទាហាន នាយទាហានរងការិយាល័យទី៥ កងទ័ពជើងគោក យោធាចារ្យ គណៈគ្រប់គ្រងវគ្គ ដែលបានចែករំលែក ផ្ទេរចំណេះដឹង និងបទពិសោធន៍ដល់សិក្ខាកាមវគ្គហ្វឹកហ្វឺន បំប៉នគ្រូបង្គោលអប់រំចិត្តសាស្ត្រជំនាន់ទី៤ ទទួលបានលទ្ធផលគួរជាទីគាប់ចិត្ត ។ 

នាយរងសេនាធិការចម្រុះអគ្គបញ្ជាការ បានឧបត្ថម្ភដល់វគ្គហ្វឹកហ្វឺននេះ នូវថវិកាចំនួន ១០លានរៀល ដោយក្នុងនោះ យោធាចារ្យ ១០នាក់ ក្នុងម្នាក់ៗ ឧបត្ថម្ភថវិកាចំនួន ១០ម៉ឺនរៀល ហើយក៏បាន ប្រគល់ប័ណ្ណសរសើរ និងលិខិតសរសើរជូនដល់សិក្ខាកាមផងដែរ៕

         

...

ដោយ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print