ស្ត្រីម្នាក់សម្រេចចិត្តចង.កសម្លាប់ខ្លួនដោយមិនដឹងមូលហេតុ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ ៖ ស្ត្រីម្នាក់បានសម្រេចចិត្តចងកធ្វើអត្តឃាតសម្លាប់ខ្លួនឯងដោយប្រេីខ្សែរអង្រឹងចងកភ្ជាប់និងដំបូលបន្ទប់ទឹកដោយមិនដឹងមូលហេតុ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១៤និង០០នាទីរសៀលថ្ងៃពុធ ១២រោច​ ខែអស្សុជ​ ឆ្នាំជូត​ ទោស័ក​ ព.ស​ ២៥៦៤​ ត្រូវនឹងថ្ងៃទី១៤ខែតុលា​ ឆ្នាំ២០២០ នៅចំណុចផ្ទះល្វែង មួយកន្លែងស្ថិតក្នុងភូមិចាន់គីរី សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​  ។

ជនរងគ្រោះខាងលើឈ្មោះ សុច ផល្លា  ភេទស្រីអាយុ៣១ឆ្នាំ​ រស់នៅកន្លែងកេីតហេតុខាងលេី ។

បើយោងតាមការបំភ្លឺពីបុរសជាប្ដីជនរងគ្រោះឈ្មោះ មឿង ធឿន​  ភេទប្រុសអាយុ៤០ឆ្នាំ​ បានឲ្យដឹងថាកាលពីជាងបួនឆ្នាំមុនរហូតមកដល់ពេលនេះ ប្រពន្ធរបស់ខ្លួនធ្លាប់បានលេបថ្នាំនិង ចង់ចងក​ សម្លាប់ខ្លួនមិនបានសម្រចច្រេីនដងរួចមកហេីយ​។    

នៅវេលាម៉ោងប្រហែល០៧និង២០នាទី ថ្ងៃកេីតហេតុ​ ប្រពន្ធរបស់ខ្លួនមិនបានទៅជួយលក់ដូរនៅផ្សារដូចរាល់ដងទេ ដោយនៅផ្ទះជាមួយកូនស្រីអាយុ០៧ឆ្នាំ​  លុះម៉ោងកេីតហេតុ​ អ្នកជិតខាងបានទូរស័ព្ទថាប្រពន្ធរបស់ខ្លួនបានចងក សម្លាប់ខ្លួនបាត់ទៅហេីយ​   ។

ក្រោយកើតហេតុក្រុមជំនាញកោសល្យវិច័យបានមកពិនិត្យសព និងសន្និដ្ឋានថាពិតជាករណីអត្តឃាត​ សម្លាប់ខ្លួនឯង​ ពិតប្រាកដមែន។

 បច្ចុប្បន្នសាកសពត្រូវបានសាច់ញ្ញាតិ្តក្រុមគ្រួសារធ្វេីបុណ្យតាមប្រពៃណី​  នៅគេហដ្ឋាននៃសព​ ស្ថិតក្នុងភូមិចាន់គីរី​ សង្កាត់ក្រុងប៉ោយប៉ែត​ ៕ដោយ៖ស សម

...

  

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print