សម្ពាធទាបសីតុណ្ហភាពបានកកើតហើយ អាចក្លាយទៅជាព្យុះលេខ​៨ នៅវៀតណាម

ចែករំលែក៖

ចាប់ពីវេលាម៉ោង​១៣ ថ្ងៃទី១៥ ខែតុលា ដល់ម៉ោង​១៣ថ្ងៃទី១៦ ខែតុលា សម្ពាធទាប​បានធ្វើដំណើរតាមទិសពាយព្យ ដោយអាចធ្វើដំណើរបាន​ពី១៥-២០ គីឡូម៉ែត្រ ក្នុងមួយម៉ោង​​។ សម្ពាធទាបនោះអាចកកើតខ្លាំងឡើងក្លាយទៅជាព្យុះលេខ​៨។
មជ្ឈមណ្ឌលព្យាករណ៍អាកាសធាតុជាតិវៀតណាម នៅរសៀលថ្ងៃទី​១៤ខែតុលានេះ​ បានប្រកាសថា សម្ពាធទាបបានធ្វើដំណើរពីសមុទ្រខេត្ត ថៃប៊ិន ទៅកាន់​ថាញ់ហ្វា ហើយព្យុះលេខ​៧បានចុះខ្យោយក្លាយជាសម្ពាធទាបសីតុណ្ហភាព​។
ចំណែកពលរដ្ឋរងគ្រោះដោយទឹកជំនន់មកទល់ពេលនេះ ចំនួនមនុស្សស្លាប់បានកើន​ឡើងដល់ ៣៦នាក់ហើយនៅភាគកណ្តាលប្រទេសវៀតណាម ខណៈមនុស្ស ១២នាក់ទៀតកំពុងបាត់ខ្លួន និងផ្ទះជាង ១៣៥,៧០០ខ្នងបានជន់លិច ព្រមទាំងចម្ការដំណាំជាច្រើនហិកតាទៀតត្រូវបានបំផ្លិចបំផ្លាញ ដោយសារតែភ្លៀងធ្លាក់ខ្លាំងនៅតែបន្តអូសបន្លាយ។ សត្វពាហនៈជាង ៣៣០,០០០ក្បាលបានងាប់។
អាជ្ញាធរឧតុនិយមវៀតណាមបានឲ្យដឹងថា ភ្លៀងអាចបន្តធ្លាក់បន្ថែមទៀតនៅភាគខាងជើង និងភាគកណ្តាលនៃប្រទេសវៀតណាម។ មនុស្សប្រហែល ៥០,០០០នាក់ ត្រូវបានអាជ្ញាធរណែនាំឲ្យជម្លៀសចេញពីតំបន់រងគ្រោះ ដោយសារទឹកជំនន់រួមមានខេត្តក្វានប៊ិញ (Quan Binh), ក្វាងទ្រី (Quang Tri), ក្វាងណាម (Quang Nam), និងខេត្ត ធួធានវ៉េ (Thua Thien-Hue)។ អាជ្ញាធរមូលដ្ឋានបានស្នើសុំដល់រដ្ឋាភិបាលវៀតណាមឲ្យផ្តល់ជំនួយសង្គ្រោះបន្ទាន់ជាអង្ករ ៦,៥០០តោន, ស្បៀងបន្ទាប់បន្សំ និងឧបករណ៍សង្គ្រោះចំបាច់ផ្សេងៗទៀត៕

    

...

ដោយ៖ធី រីណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print