ខ្សែបម្រើ Ramsey របស់ក្រុមជម្រើសជាតិវេលខកខានការធ្វើដំណើរទៅទឹកដីប៊ុលហ្គារីដោយសារបញ្ហារបួស

ចែករំលែក៖

សមាគមបាល់ទាត់ប្រទេសវេលបានឲ្យដឹងថា ខ្សែបម្រើរបស់ក្រុមសេះបង្កង់ Juventus កីឡាករ Aaron Ramsey បានអវត្តមានក្នុងការប្រកួតកម្មវិធី Nations League កាលពីថ្ងៃពុធក្នុងជំនួបប៉ះជាមួយក្រុមប៊ុលហ្គារីដោយសារការរងរបួស

Ramsey មានវ័យ២៩ឆ្នាំបានធ្វើជាប្រធានក្រុមជម្រើសជាតិរបស់ខ្លួនក្នុងលទ្ធផលស្មើ ០-០ ក្នុងការប្រកួតជាមួយក្រុមអៀរឡង់ក្នុងទីក្រុង Dublin កាលពីថ្ងៃអាទិត្យកន្លងទៅ

ខ្សែបម្រើរបស់ក្រុម Bournemouth កីឡាករ David Brooks ក៏បានចាកចេញពីជំរុំហ្វឹកហាត់វេលដែរដោយសារបញ្ហារបួស ខណៈខ្សែប្រយុទ្ធKieffer Moore របស់ក្លិប Cardiff City និងខ្សែបម្រើ Joe Morrell របស់ Bristol City បានវិលត្រឡប់ទៅកាន់ក្លិបរៀងៗខ្លួនវិញហើយបន្ទាប់ពីត្រូវបានផ្អាកមួយប្រកួត។

គួរបញ្ជាក់ថា ក្រុមជម្រើសជាតិវេលកំពុងឈរនៅលើកំពូលតារាងនៃពូលB នៃពានរង្វាន់ National League ដោយមាន១០ពិន្ទុ ក្រោយពីយកឈ្នះក្រុមប៊ុលហ្គារីកាលពីរាត្រីម្សិលមិញ បន្ទាប់ពីប្រកួនាំមុខក្រុមលេខ២ហ្វាំងឡង់ដែលមានពិន្ទុ, អៀរឡង់មានពិន្ទុ និងប៊ុលហ្គារីដែលមាន១ពិន្ទុ ៕

 

...

ដោយ៖ភារៈ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print