កម្ពស់ទឹកទន្លេវ៉ៃគោហក់ឡើងខ្លាំងលើស កម្រិតប្រកាសអាសន្ននៅខេត្តស្វាយរៀង

ចែករំលែក៖

ខេត្តស្វាយរៀង ៖  លោកណុប ទូច អនុប្រធានមន្ទីរធនធានទឹកនិងឧតុនិយមខេត្តស្វាយរៀងបានឱ្យដឹងនៅព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០ថា អាងទឹកវ៉ៃគោកំពុងរងសម្ពាធយ៉ាងខ្លាំង ដោយកម្ពស់ទឹកលើសពីកម្រិតប្រកាសប្រុងប្រយ័ត្ន ខណៈបានធ្វើឱ្យស្រូវវស្សា និងភូមិឋានតាមបណ្តោយអាងទឹកនេះ មួយចំនួនបានលិច។

ប្រភពបន្តថា អាងទឹកសំខាន់ៗនៅព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០នេះមាន៖

១-អាងទឹកវ៉ៃគោមានកម្ពស់៣,៨៣ម៉ែត្រកាលពីថ្ងៃទី១៤ ខែតុលា ខ្ពស់ជាងថ្ងៃទី១៣ ខែតុលាដែលមានកម្ពស់​​​​ត្រឹមតែ៣,៧៩ម៉ែត្រ។

កម្ពស់ទឹកបង្ហៀរមានកម្ពស់៣,៣០ម៉ែត្រដោយកម្ពស់​ទឹក​ត្រូវ​ប្រុងប្រយ័ត្ន​៣,៧០ម៉ែត្រ។

២-ទឹកទន្លេវ៉ៃគោមានកម្ពស់៣,២០ម៉ែត្រកាលពីល្ងាច​​​​​​​​​​ម្សិលមិញមានកម្ពស់៣,១៤ ម៉ែត្រ ខណៈកម្ពស់ទឹក​​ត្រូវ​ប្រុងប្រយ័ត្ន២,៩០ម៉ែត្រ។

៣-ត្រដែតមានកម្ពស់៣,៣២ម៉ែត្រកាលពីល្ងាច​​​​​​​​​​​​​​​ម្សិលមិញ៣,៣២ម៉ែត្រដោយកម្ពស់​ទឹក​ត្រូវប្រុងប្រយ័ត្ន៣,៣០ម៉ែត្រ។

៤-ដូនទយមានកម្ពស់ទឹក៤,១៤ម៉ែត្រកាលពីល្ងាចមិញ៤,១៤ម៉ែត្រ

( កម្ពស់ បង្ហៀរ៤ម៉ែត្រ )កម្ពស់​ទឹក​ត្រូវ​ប្រុងប្រយ័ត្ន​៤,៤០ម៉ែត្រ។

៥-អូរស្មាច់ទឹកមានកម្ពស់៤,៥០ម៉ែត្រកាលពីល្ងាច​​​​​​​​​​​​​​មិញ​​​​​​​​​​៤,៥០ម៉ែត្រ ខណៈកម្ពស់​ទឹក​ត្រូវ​ប្រុងប្រយ័ត្ន​៤,៤០ម៉ែត្រ។

៦-កំពង់ជ្រៃទឹកមានកម្ពស់៣,៤៥ម៉ែត្រ កាលពីល្ងាចមិញ៣,៤៥ម៉ែត្រ កម្ពស់​ទឹក​ត្រូវ​ប្រុងប្រយ័ត្ន​៤ម៉ែត្រ។

៧-ជប់​ព្រីង​ទឹកមានកម្ពស់១,៦៥ម៉ែត្រកាលពីល្ងាច​​​​​​​​​​​​​​​មិញ​កម្ពស់១,៧០ម៉ែត្រ។

និងទី៨-ក្រាំង​លាវ​ ទឹកមានកម្ពស់២,៦៥ម៉ែត្រ កាលពីល្ងាច​​​​​​​​​​​​​​​​​មិញ​២,៥៨ម៉ែត្រ ។

សូមបញ្ជាក់ថា កាលពីរសៀលថ្ងៃ ទី១៤ ខែតុលា ឆ្នាំ២០២០ លោកអភិបាលខេត្តស្វាយរៀង បានដឹកនាំមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធប្រមាណជាង៣០០នាក់ រៀបចំបាវដាក់ខ្សាច់ លើកជាទំនប់សម្រាប់ទប់ទឹក ស្ថិតនៅចំណុចផ្លូវវាងក្រុង ចាប់ពីសង្កាត់ពោធិ៍តាហោ ដល់សង្កាត់គយត្របែក ក្រុងស្វាយរៀង ផងដែរ៕

            

...

ដោយ៖យឹម សុថាន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print