អភិបាលស្រុកស្វាយជ្រំដឹកនាំកម្លាំងចុះជួយច្រូតស្រូវប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយទឹកភ្លៀងនៅស្រុកស្វាយជ្រំ

ចែករំលែក៖

ខេត្តស្វាយរៀង៖ ដោយសារមានភ្លៀងធ្លាក់ជាបន្តបន្ទាប់អស់រយៈពេលជាច្រើនថ្ងៃបង្កអោយមានជំនន់ទឹកភ្លៀងនិងបណ្ដាលអោយផ្ទះបងប្អូនប្រជាពលរដ្ឋមួយចំនួនក៏ដូចជាស្រូវស្រែរងផលប៉ះពាល់ដោយសារទឹកភ្លៀងនារសៀលម៉ោង១និង៣០នាទីថ្ងៃទី១៥ខែតុលាឆ្នាំ២០២០អាជ្ញាធរស្រុកនិងសមត្ថកិច្ចដែលជាកងកំលាំងទាំង៣អង្គភាពបានចុះជួយច្រូតស្រូវប្រជាពលរដ្ឋដែលប៉ះពាល់ដោយជំនន់ទឹកភ្លៀងនៅក្នុងឃុំស្វាយយាស្រុកស្វាយជ្រំខេត្តស្វាយរៀង។

បើតាមអាជ្ញាធរស្រុកស្វាយជ្រំបានអោយដឹងថានៅរសៀលថ្ងៃទី១៥ ខែតុលា ឆ្នាំ ២០២០លោកហែមសារិទ្ធអភិបាលស្រុកស្វាយជ្រំបានដឹកនាំកំលាំងមានលោកអធិការលោកមេបញ្ជារការកងរាជអាវុធហត្ថស្រុកលោកមេបញ្ជាការសឹករងស្រុកលោក មេឃុំកម្លាំងប្រជាការពារនិងប្រជាពលរដ្ឋ
ជាច្រើនបានចុះជួយច្រូតស្រូវប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារទឹកភ្លៀងស្ថិតនៅភូមិទួលវិហារឃុំស្វាយយាស្រុកស្វាយជ្រំ លើផ្ទៃដីស្រែប្រមាណចំនួន៨៥អារ។

ក្នុងឱកាសនោះលោកអភិបាលស្រុកបានផ្តាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់ត្រូវត្រៀមខ្លួនឱ្យបានរួចរាល់នៅពេលទឹកស្រកទៅវិញ ចាប់ផ្តើមប្រកបមុខរបរចិញ្ចឹមជីវិត និងបង្កបង្កើនផលដំណាំឡើងវិញ  ថែទាំសុខភាពឱ្យបានល្អ ទទួលទានអាហារឱ្យបានត្រឹមត្រូវ  ផឹកទឹកដាំឆ្អិនល្អ  រស់នៅក្នុងបរិស្ថានស្អាត  មានអនាម័យ  ត្រូវគេងក្នុងមុងជានិច្ច និងត្រូវមានការប្រុងប្រយត្ន័ចំពោះសត្វអសិរពិសផ្សេងៗនៅពេលទឹកឡើង និងក្រោយស្រកទៅវិញ ជាពិសេសត្រូវមើលក្មេងតូចៗកុំឱ្យលេងទឹក ដែលអាចបណ្តាលឱ្យលង់ទឹកស្លាប់ ធ្វើឱ្យក្រុមគ្រួសារមានវិប្បដិសារីអស់មួយជីវិត ៕

ដោយ៖ យឹម សុថាន

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print