វៀតណាមប្រឆាំង​​ការបង្កើតក្រុមហ៊ុននៅលើកោះ ហ្វាងសា (Paracel Islands) ដែលមានវិវាទ

ចែករំលែក៖

ក្រសួងការបរទេសវៀតណាម​ សាជាថ្មីម្តងទៀតបានបញ្ជាក់ថា កោះ Hoang Sa ដែលភាសាបរទេសហៅថា(Paracel Islands) គឺជារបស់វៀតណាម ។ វៀតណាមមានភស្តុតាង ប្រវត្តិសាស្ត្រគ្រប់គ្រាន់ ក្នុងការបញ្ចាក់ ថា​កោះនោះជារបស់វៀតណាម ដែល បច្ចុប្បន្នចិនគ្រប់គ្រង។
ពាក់ព័ន្ធទៅនឹង​ព័ត៌មាន​ថា​ ចិនបានសាងសង់ ក្រុមហ៊ុនរោងចក្រចំនួន​៤០០​នៅលើកោះ ហ្វូឡឹម និងហ្វាងសា ។ អ្នកនាំពាក្យក្រសួងការបទេសវៀតណាម លោកស្រី ឡេ ធីធូ ហំាង បានលើកឡើងថា សកម្មភាពខាងលើ ជាការបំពានដែនអធិបតេយ្យភាព​របស់វៀតណាម​។
លោកស្រីបានប្រកាសនៅក្នុងសន្និសីទកាសែតនាល្ងាចថ្ងៃ ទី​១៥ ខែតុលាថា « វៀត​ណាម​ ជាច្រើនលើកច្រើនសារ បានបញ្ជាក់ថា វៀតណាមមានភស្តុតាងគ្រប់គ្រាន់ ទាំងប្រវត្តិសាស្ត្រ​ និងផ្លូវច្បាប់​ ចំពោះប្រជុំកោះ ហ្វាង សា និង ត្រឿងសា នៅសមុទ្រចិនខាងត្បូង​»។
ចាប់តាំងពី ឆ្នាំ​២០១២ ដល់ខែមិថុនាឆ្នាំ ២០១៩ មានក្រុមហ៊ុនចិនដល់ទៅ​៤៤៦ក្រុមហ៊ុន ទាំងរបស់រដ្ឋ និងឯកជន បានចុះបញ្ជី​ នៅលើកោះខាងលើ។ ក្រុមហ៊ុនចំនួន​៣០៦ មាន ទុកវិនិយោគសរុបដល់ទៅ​១,២ពាន់លានដុល្លារ ៕


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print