ខេត្តប៉ៃលិន ៖ នៅថ្ងៃ១៣រោច ខែអស្សុជ ឆ្នាំជូត ទោស័កព.ស២៥៦៤ត្រូវនឹងថ្ងៃព្រហស្បតិ៍ ទី១៥ ខែតុលា ឆ្នាំ២០២០
លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធកម្ពុជា បានផ្ដល់អំណោយជូនគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តប៉ៃលិនតាមរយៈលោកស្រី បាន ស្រីមុំ ប្រធានសហភាពសហព័ន្ធកម្ពុជាខេត្តប៉ៃលិនដើម្បីយកទៅជួយប្រជាពលរដ្ឋដែលរងគ្រោះដោយសារជំនន់ទឹកភ្លៀងតាមតម្រូវការជាក់ស្តែងក្នុងខេត្តប៉ៃលិន ។
អំណោយឧបត្ថម្ភរួមមានទឹកសុទ្ធ៨០០កេស,ទឹកក្រូច១០០កេស,ថ្នាំប៉ារ៉ាសេតាម៉ុល១០កេស,ថ្នាំមុលទីវីតាមីន១០កេស, ត្រីខកំប៉ុង ៣០០កេសធំ, មី៣០០កេសធំ ៕ដោយ៖ស សារ៉េត
...