គិតមកត្រឹមល្ងាចថ្ងៃនេះ ស្ថានភាពកម្ពស់ទឹកភ្លៀងនៅថេរមិនមានការកើនឡើងបន្ថែមទៀតទេ

ចែករំលែក៖

ខេត្តស្វាយរៀង៖ លោកអភិបាលខេត្តបានណែនាំដល់មន្ទីរធនធានទឹក និងឧតុនិយម បន្តការតាមដានស្ថានភាពអាកាសធាតុ និងស្ថានភាពកម្ពស់ទឹកដើម្បីត្រៀមលក្ខណៈ និងវិធានការសរុបបញ្ជៀសការជន់លិចក្រុងស្វាយរៀងក្នុងករណីកម្ពស់ទឹកមានការកើនឡើងបន្ថែម។

ការណែនាំនេះធ្វើឡើងនារសៀលថ្ងៃសុក្រ ១៤រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រួវនឹងថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០នេះ​ ខណៈដែលលោក ម៉ែន វិបុល អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង រួមដំណេីរដោយអភិបាលរងខេត្ត ព្រមទាំងលោកប្រធានមន្ទីរ  អង្គភាពពាក់ព័ន្ធ​ លោកអភិបាលក្រុងស្វាយរៀង​ បានបន្តចុះពិនិត្យទីតាំងដំឡើងម៉ាស៉ីនបូមទឹក និងតាមដានស្ថានភាពទឹកនៅអាងទឹកទន្លេវ៉ៃគោ។

បើតាមរបាយការណ៍របស់មន្ទីរធនធានទឹក និងឧតុនិយមខេត្តស្វាយរៀងបានឱ្យដឹងថា គិតមកត្រឹមល្ងាចថ្ងៃទី១៦ខែតុលាឆ្នាំ២០២០នេះ ស្ថានភាពកម្ពស់ទឹកភ្លៀងនៅថេរ មិនមានការកើនឡើងបន្ថែមទៀតទេ៕

ដោយ៖  យឹម សុថាន

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print