ឆក់ប្លន់ទៀតហើយក្នុងសង្កាត់ទំនប់ទឹក!នារីម្នាក់ស្រែកទ្រហោយំព្រោះត្រូវចោរឆក់យកកាបូបស្ពាយទៅបាត់

ចែករំលែក៖

​ ភ្នំពេញ​ ៖ នារី​ជា​និស្សិត​ឆ្នាំ​ទី​៤ម្នាក់​ បានស្រែកទ្រហោ​យំ​រត់មក​រក​សមត្ថកិច្ច​ឱ្យជួយ​ធ្វើអន្តរាគមន៍​ ខណៈ​ដែលរូប​នាង​ជិះ​ម៉ូតូ​ចេញ​ទៅ​ធ្វើការ​ក៏ត្រូវ​បាន​ជនសង្ស័យ​មួយ​ក្រុម​ធ្វើ​សកម្មភាព​ឆក់​យក​កាបូប​ស្ពាយ​បាន​សម្រេច​កាល​ពី​វេលាម៉ោង​ម៉ោង​ ៥និង​៣០នាទី​ព្រឹក​ថ្ងៃ​ទី​១៧​ ខែ​តុលា​ ឆ្នាំ​២០២០​ នៅជិត​សាលា​វ៉ាន់​ដា​ ផ្លូវ​ម៉ៅសេទុង​ សង្កាត់​ទំនប់ទឹក​ ខណ្ឌ​បឹង​កេង​កង​ រាជ​ធានី​ភ្នំពេញ​ ។
​ នារី​រងគ្រោះ​មាន​ឈ្មោះ​ ចន​ រស្មី​ អាយុ​២២ឆ្នាំ​ មុខរបរ​បុគ្គលិក​ក្រុម​ហ៊ុន​ឯក​ជន​ និង​ជានិស្សិត​ឆ្នាំ​ទី​៤​ ស្នាក់​នៅ​ផ្ទះ​ជួល​ ក្នុងសង្កាត់​ចោមចៅ​ ខណ្ឌ​ពោធិ៍​សែនជ័យ​។ ​ សម្ភារដែល​គាត់បាត់​បង់​រួមមាន​ទូរស័ព្ទ​ចំនួន​២គ្រឿង​ ម៉ាក​iphone​ X​មួយគ្រឿង​ និង​ម៉ាក​ហួវៃមួយគ្រឿង​, អត្តសញ្ញាណ​ប័ណ្ណ២សន្លឹក​, កាត់ATM ចំនួន​២សន្លឹក​ និង​លុយ​មួយ​ចំនួន​។
​ ​តាមសម្តីនារី​រងគ្រោះ​បាន​រៀបរាប់ទាំងទឹកភ្នែកថា មុន​ពេល​កេីតហេតុ​ រូប​នាង​ បានជិះ​ម៉ូតូ​ម៉ាក​ហុង​ដា​គុបជ្រុង ពណ៌​ទឹក​ប៊ិកចេញ​ពី​ផ្ទះ​ជួល​ក្នុងគោល​បំណង​ទៅ​ធ្វើ​ការ​នៅ​ម្តុំ​កោះពេជ្រ​ ដោយ​បានធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​ម៉ៅ​សេទុង​ ក្នុង​ទិសដៅ​ពី​ផ្សារដើមគទៅ។លុះ​មក​ដល់​ចំណុច​កេីត​ហេតុ​ក៏ស្រាប់​តែ​លេច​មុខ​ ក្រុម​ជនសង្ស័យ​២នាក់​ជិះ​ម៉ូតូ​ម៉ាក​ហុង​ដា​ឌ្រីមមួយគ្រឿង​មិន​ចាំ​ស្លាក​លេខ​ បានមក​ធ្វើ​សកម្មភាព​ឆក់​យក​កាបូប​របស់​នាង​ ដែល​ស្ពាយ​ជាប់​ខ្លួន​យក​ទៅ​បាត់​ដោយ​សុវត្ថិភាព​តែ​ម្តង​ ។

ប្រភព​បាន​បន្ត​ទាំង​ទឹក​ភ្នែក​និង​អារម្មណ៍​សោកស្ដាយ​ទ្រព្យសម្បត្តិ​ថា​ បន្ទាប់​ពី​ត្រូវ​ជន​សង្ស័យ​ឆក់​យក​កាបូប​នាង​ហើយ​ រូប​នាង​ភ័យ​ស្លន់ស្លោ​មិន​ដឹង​ជាទៅ​ណា​ ក៏បាន​សម្រេច​ចិត្ត​ជិះ​ម៉ូតូ​ទៅ​ចំណុច​ស្ពាន​អាកាស​ស្ទឹង​មានជ័យ​ ដេីម្បី​ឱ្យសមត្ថកិច្ច​ ចរាចរណ៍​ផ្លូវគោកស្នងការដ្ឋានរាជធានី​ភ្នំពេញ​ដែលឈរជើងសម្រួលចរាចរណ៍នៅទីនោះជួយ​ធ្វើអន្តរាគមន៍​ ហើយ​ពេល​ទៅ​ដល់​សមត្ថកិច្ច​ចរាចរណ៍​ដែល​ប្រចាំ​ការ​នៅ​ទី​នោះ​ក៏បាន​ទាក់ទង​តាម​វិទ្យុ​ទាក់ទង​ឱ្យខាង​សមត្ថកិច្ច​មូលដ្ឋាន​ចុះ​ទៅ​ជួប​ជនរងគ្រោះ​ផ្ទាល់​ផងដែរ​។ បន្តិច​ក្រោយ​មក​ ឃើញ​នគរបាលប៉ុស្តិ៍ទំនប់ទឹក​មកហើយ​ក៍បាន​នាំ​ជនរងគ្រោះ​ទៅ​ចង្អុល​បង្ហាញ​កន្លែងកើត​ហេតុ​ រួច​ហើយ​ក៍​បន្ត​នាំ​ទៅ​សាកសួរ​និង​ដាក់​ពាក្យ​បណ្ដឹង​នៅ​ ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ទំនប់ទឹក​ ​។ក្នុង នោះដែរប្រជាពលរដ្ឋលើកឡើងថា ក្នុងសង្កាត់ទំនប់ទឹកមានករណីឆក់ញឹកញាប់ដែរ ហើយពួកគាត់សង្ឃឹមនិងអំពាវនាវដល់លោក សុឹម ពិសិដ្ឋ អធិការនគរបាលខណ្ឌបឹងកេងកេងសូមមេត្តារឹតបន្តឹងទៅលើប៉ុស្តិ៍ ជាពិសេសប៉ុស្តិ៍ទំនប់ទឹកព្រោះភាគច្រើនជនសង្ស័យតែងតែធ្វើសកម្មភាពឆក់នៅវេលាទៀបភ្លឺម៉ោង៤ជាងជិតភ្លឺតែម្ដង ៕

ដោយ៖   ជីណា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print