អ្នករៀបចំកម្មវិធីប្រណាំងរថយន្ត Formula 1 លើកដំបូងរបស់វៀតណាមកាលពីម្សិលមិញ បានឲ្យដឹងថា ខ្លួនបានលុបចោលការប្រណាំងនេះដោយបានពន្យារពេលព្រឹត្តិការណ៍ ដែលគ្រោងនឹងចាប់ផ្តើមនៅខែមេសាដោយសារការរីករាលដាលនៃជំងឺឆ្លងកូវីដ-១៩ ។
ក្រុមហ៊ុន Vietnam Grand Prix Corp បានអះអាងនៅក្នុងសេចក្តីថ្លែងការណ៍តាមអុីមែលថា នេះគឺជាការសម្រេចចិត្តដ៏លំបាកមួយ ប៉ុន្តែចាំបាច់ដើម្បីឈានទៅរកទិដ្ឋភាពនៃភាពមិនប្រាកដ ប្រជាដែលបណ្តាលមកពីការឆ្លងរាតត្បាតនៃជំងឺនេះ ហើយយើងនឹងសងប្រាក់វិញនូវ រាល់សំបុត្រដែលបានលក់។
កាលពីខែកក្កដាអាជ្ញាធរក្រុងហាណូយបាននិយាយថា ការប្រណាំងរថយន្តនេះអាចត្រូវបានធ្វើឡើងនៅខែវិច្ឆិកា។ ក្រោយមកនៅខែកក្កដាFormula 1 បានលុបចោលការប្រណាំងទាំង៤រដូវកាលនៅទ្វីបអាមេរិកដោយសារជំងឺរាតត្បាតកូវីដ-១៩ និងលុបចោលការប្រណាំងបន្ថែមចំនួន៣នៅអឺរ៉ុប ។
ទិន្នន័យរបស់ក្រសួងសុខាភិបាលប្រទេសវៀតណាមបានបង្ហាញថាប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍មួយនេះបានកត់ត្រានូវការឆ្លងជំងឺកូវីដ-១៩មានចំនួនជាង១១១០ ករណីដែលមានចំនួនមនុស្សស្លាប់ចំនួន៣៥នាក់ ៕ដោយ៖ភារៈ