នៅសល់ជាង២សប្តាហ៍ទៀត ការបោះឆ្នោត អាមេរិកនឹងចូលមកដល់ គឺនៅថ្ងៃទី៣ខែវិច្ឆិកា ប៉ុន្តែមកទល់ថ្ងៃទី១៧ខែតុលានេះពលរដ្ឋអាមេរិក ដល់ទៅជាង២២លាននាក់ហើយបានទៅបោះឆ្នោតមុនពេលកំណត់ ។
សារព័ត៌មានAP បានផ្សាយថា គិតដល់ថ្ងៃទី ១៦ខែតុលា(ត្រូវនឹងថ្ងៃទី១៧ នៅកម្ពុជា) មានពលរដ្ឋអាមេរិកដល់ទៅ២២,២លាននាក់បាននាំគ្នាទៅបោះឆ្នោត ។ ចំនួនពលរដ្ឋទៅបោះឆ្នោតមុនកំណត់ស្មើនិង១៦ភាគរយ បើប្រៀបធៀបនិងការបោះឆ្នោតសរុបកាលពីឆ្នាំ២០១៦។ ទាំងនោះជាសញ្ញាមួយបង្ហាញឲ្យឃើញថា នៅក្នុង
ការបោះឆ្នោតឆ្នាំ២០២០ មានពលរដ្ឋទៅចូលរួមបោះឆ្នោតខ្ពស់បំផុត ។
តួលេខខាងលើមិនទាន់បូកបញ្ចូលចំនួនអ្នកបោះឆ្នោតនៅក្នុងរដ្ឋ ៨ផ្សេងទៀត ហើយពលរដ្ឋអាមេរិក នៅមានរយៈពេលដល់ទៅជាងពីរសប្តាហ៍ទៀតសម្រាប់ទៅបោះឆ្នោត។
តាមសារព័ត៌មាន AP បានផ្សាយថាការដែលពលរដ្ឋអាមេរិកទៅបោះឆ្នោតច្រើន មុនពេលកំណត់ ធ្វើឲ្យក្រុមអ្នកឯកទេសបានព្យាករថា ឆ្នាំនេះនឹងមានពលរដ្ឋ ទៅបោះឆ្នោត ជាង១៥០ លាននាក់ ហើយចំនួនពលរដ្ឋបោះឆ្នោតមុនពេលកំណត់អាចកើនឡើងខ្ពស់ជាងឆ្នាំ១៩០៨។ កន្លងមកពលរដ្ឋអាមេរិក បានតម្រង់ជួរគ្នា រាប់ម៉ោង ដើម្បីទៅបោះឆ្នោតមុនពេលកំណត់អ្នកខ្លះរងចាំដល់ទៅ៨ ម៉ោង ១០ម៉ោង ហើយការតម្រង់ជួរវែងបំផុត។
តាមលទ្ធផលស្ទង់មតិ បេក្ខភាពប្រធានាធិបតី មកពីគណបក្សប្រជាធិបតេយ្យ លោក ចូលបៃឌិនទទួលបានការគាំទ្រ ខ្ពស់ នៅតាមបណ្តារដ្ឋសំខាន់ៗ ដែលជារដ្ឋយុទ្ធសាស្ត្រ របស់គណបក្សទាំងពីរ៕ដោយ៖ធី រីណា