ពលរដ្ឋក្រុងប៉ោយប៉ែតត្រូវជម្លៀសមកទីទួលសុវត្ថិភាពជិត៧០០គ្រួសារ ដោយសារទឹកជំនន់ទឹកភ្លៀង

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ ថ្លែងប្រាប់អ្នកសារព័ត៌មានលោកអភិបាលក្រុងប៉ោយប៉ែត គាត ហ៊ុលបានបញ្ជាក់ថា ភ្លៀងធ្លាក់ជាបន្តបន្ទាប់រួមទាំងប្រទេសថៃបើកទំនប់អាងស្តុកទឹកផងធ្វើឲ្យប្រជាពលរដ្ឋរស់នៅតាមបណ្តោយអូរព្រំដែនជិត៧០០គ្រួសារត្រូវបានជម្លៀសមកទីទួលសុវត្ថិភាពចំនួន៥ទីតាំងនៅក្នុងក្រុងប៉ោយប៉ែតនាថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០នេះ។
លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត បានបញ្ជាក់ទៀតថា គិតត្រឹមម៉ោង៦ល្ងាច ថ្ងៃទី១៨ ខែ តុលា ឆ្នាំ២០២០ ប្រជាពលរដ្ឋរងការជន់លិចដោយសារទឹកជំនន់នៅក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត ត្រូវជម្លៀសចេញពីលំនៅឋានមាន១២ភូមិ គឺសង្កាត់ប៉ោយប៉ែតមានចំនួន៤ភូមិ, សង្កាត់ផ្សារកណ្តាលមាន៤ភូមិ និងសង្កាត់និមិត្ត មាន៤ភូមិ ដែលមានចំនួនពលរដ្ឋជម្លៀសសរុបចំនួន៦៨០គ្រួសារ មកទីទួលសុវត្ថិភាពចំនួន៥កន្លែង។
លោកបញ្ជាក់ថា ទឹកជំនន់ដែលធ្វើឲ្យជន់លិចនេះបណ្តាលមកពីភ្លៀងធ្លាក់ជាប់ៗគ្នា និងការបើកទំនប់បង្ហូរមកពីស្រុកអារញ្ញ ខេត្តស្រះកែវ ប្រទេសថៃ។ លោកបានអំពាវនាវឲ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់ចំពោះទឹកជំនន់ និងណែនាំឲ្យកងកម្លាំងត្រៀមជួយជម្លៀសពលរដ្ឋបន្តទៀត ខណៈដែលភាគីថៃផ្តល់ព័ត៌មានថានឹងបើកមុខទឹកបន្ថែមដែលប្រទេសថៃកំពុងរងការជន់លិចដូចគ្នា៕វណ្ណា


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print