លោក មៀច សុផាន់ណា ទទួលការគាំទ្រ ពីអង្គមហាសន្និបាត ឲ្យធ្វើជា ប្រធានសហព័ន្ធកីឡាយានយន្តកម្ពុជា សម្រាប់អាណត្តិថ្មី

ចែករំលែក៖

ភ្នំពេញ៖ លោក មៀច សុផាន់ណា រដ្ឋលេខាធិការ នៃក្រសួងមហាផ្ទៃ បានទទួលការគាំទ្រ ពីអង្គ មហាសន្និបាត ឲ្យធ្វើជាប្រធានសហព័ន្ធកីឡា យានយន្តកម្ពុជា សម្រាប់អាណត្តិថ្មី ទី៣ ឆ្នាំ២០២០-២០២៤ បន្តទៀត។

ការថ្លែង ក្នុងមហាសន្និបាត បញ្ចប់អាណត្តិទី២ ឆ្នាំ២០១៦-២០២០ និងបន្ដអាណត្តិទី៣ ឆ្នាំ២០២០-២០២៤ នៅទីស្នាក់ការ គណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា(NOCC) កាលពីថ្ងៃទី១៦ ខែតុលា កន្លងទៅ លោក មៀច សុផាន់ណា មានប្រសាសន៍ថា មហាសន្និបាត អាណត្តិទី២ នឹងបន្តអាណត្តិទី៣ របស់សហព័ន្ធកីឡា យានយន្តកម្ពុជានេះ គឺដើម្បីបូកសរុប របាយការណ៍ សកម្មភាពនាអាណត្តិ កន្លងមក ដែលសហព័ន្ធកីឡា យានយន្តកម្ពុជា រួមសហការជាមួយ ដៃគូជំនួយ និងក្រុមហ៊ុន ក្នុងស្រុកជាច្រើន បានចូលរួមលើកស្ទួយវិស័យកីឡា យានយន្ត ទេសចរណ៍កីឡា យានយន្ត ពាណិជ្ជកម្ម យានយន្ត និងឧស្សាហកម្មយានយន្ត នៅព្រះរាជាណាចក្រកម្ពុជា។

ពាក់ព័ន្ធ នឹងសកម្មភាពអាណត្តិចាស់ កន្លងមក លោក ខៃ វណ្ណៈ អគ្គលេខាធិការរង សហព័ន្ធកីឡាយានយន្តកម្ពុជា ឲ្យដឹងថា សហព័ន្ធ បានរៀបចំ នូវការប្រណាំង ជាច្រើនដូចជា ៖ ប្រណាំង យានយន្តឆ្លងកាត់ឧបសគ្គ និងជាក្រុមនៅ ព្រះរាជាណាចក្រកម្ពុជា, កម្មវិធីមិត្តភាព និងការងារ សហគមន៍ ក្បួនរថយន្តឆ្ពោះ ទៅបណ្តាខេត្តនានា នៅកម្ពុជា ជាពិសេស តំបន់ទេសចរណ៍, កម្មវិធី ប្រណាំងម៉ូតូហោះ Super Cross កម្មវិធី Caravan កម្មវិធីប្រណាំងម៉ូតូ Enduro Cross បានចូលរួម សកម្មភាពអន្តរជាតិ នៅក្រៅប្រទេសជាច្រើន និងបានអញ្ជើញគ្រហ្វឹកហ្វឺន មកពីក្រៅប្រទេស មកធ្វើការបណ្ដុះបណ្ដាល កីឡាករកម្ពុជា ជាដើម។

លោក បានបន្តថា សហព័ន្ធកីឡាយានយន្តកម្ពុជា ក៏បានរៀបចំ គណៈកម្មាធិការប្រតិបត្តិ បន្ថែម ដែលមានសមត្ថភាព ក្នុងការអភិវឌ្ឍន៍ វិស័យកីឡាយានយន្តនេះ ឲ្យកាន់តែរីកចម្រើន និងទទួលការគាំទ្រ។ សម្រាប់ផែនការ នៅក្នុងឆ្នាំ២០២១ គឺត្រៀមរៀបចំ ការប្រណាំងកីឡា យានយន្តប្រចាំឆ្នាំ២០២១ ចំនួន១២លើក សម្រាប់កីឡាចំនួន០២ គឺការប្រណាំង ហ្គោខាត (Go-Kart) និងការប្រណាំងម៉ូតូ លើវាលរាប។

គួរបញ្ជាក់ថា ក្នុងមហាសន្និបាត បញ្ចប់អាណត្តិទី២ បន្ដអាណត្តិទី៣ សហព័ន្ធ ក៏បានបន្ថែមសមាជិក ៧រូបផងដែរ បន្ទាប់ពីសមាជិកចាស់ ៥រូប បានលាឈប់ ដែលធ្វើឲ្យសមាជិក សហព័ន្ធកីឡាយានយន្ដកម្ពុជា អាណត្តិថ្មី កើនដល់ ១៩នាក់ ក្រោមការដឹកនាំ របស់លោក មៀច សុផាន់ណា លើសពីនេះ សហព័ន្ធកីឡា បានតែងតាំងទីប្រឹក្សាចំនួន ៨នាក់ផងដែរ៕

ប្រភព៖ ទទក

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print