ខេត្តបន្ទាយមានជ័យ៖ កាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០ ម្សិលមុិញ លោកវរសេនីយ៍ឯក សឹង្ហ ទុំ មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ បានដឹកនាំបញ្ជាផ្ទាល់កងកម្លាំងអន្តរាគមន៍ ចំនួន២១០នាក់ សហការជាមួយ បញ្ជាការដ្ឋានទ័ពពិសេស និងកងកម្លាំងគណៈបញ្ជាការឯកភាពស្រុក បន្តចុះជួយប្រជាពលរដ្ឋ ស្ថិតក្នុងនៅ ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ដែលរងគ្រោះដោយជំនន់ទឹកភ្លៀង ដែលកំពុងធ្លាក់ចុះមកយ៉ាងគំហុកមកពីប្រទេសថៃ។
សូមបញ្ជាក់ផងដែរថា នៅព្រឹកថ្ងៃទី១៩ ខែតុលាឆ្នាំ២០២០ស្ថានភាពនៅក្រុងប៉ោយប៉ែត ជំនន់ទឹកភ្លៀងនៅបន្ដនៅតែបន្តហូរ ប៉ុន្តែល្បឿនទឹកហូរក៏ដូចជាកម្លាំងទឹក មានលក្ខណៈកម្រិតទាបជាងពីម្សិលមុិញ។
បច្ចុប្បន្ននេះកម្លាំងកងទ័ពរបស់វរៈលេខ៥១៣ កងពលតូចថ្មើរជើងលេខ ៥១ នៃយោធភូមិភាគទី៥ កំពុងប្រតិបត្តិការសង្គ្រោះជួយជម្លៀស ប្រជាពលរដ្ឋកាន់ទីទួលសុវត្ថិភាព ដោយទឹកតែនោះធ្លាក់មកពីប្រទេសថៃ ។ ដោយឡែកនៅខេត្តបាត់ដំបង និងខេត្តប៉ៃលិន ដូចជានៅច្រកដូង អូរអន្លក់ ច្រកភ្នំដី បានស្រកទៅដូចសភាពដើមវិញហើយ ។ ចំពោះទឹកស្ទឹងសង្កែក៏បានស្រកសឹងតែលក្ខណៈធម្មតាវិញ។ ខេត្តប៉ៃលិនក៏បានស្រកជាបណ្តើរៗ មានន័យថាជំនន់ទឹកភ្លៀងនៅតែបានបន្ត ធ្លាក់ពីប្រទេសថៃ ហូរចូលឪក្រុងប៉ោយប៉ែត តែតិចជាងពីម្សិមុិញ៕
ដោយ៖ សុខ ខេមរា