ស្ត្រីជនជាតិចិនម្នាក់មិនដឹងខូចចិត្តនឹងវិបត្តិអ្វីទេ បានមកលោតទឹកសម្លាប់ខ្លួននៅមុខព្រះបរមរាជរាំង

ចែករំលែក៖

ភ្នំពេញ៖ ស្ត្រីជនជាតិចិនម្នាក់ដែលមានវិបត្តិផ្លូវចិត្តបានរត់មកលោតទឹកសម្លាប់ខ្លួននៅទឹកទន្លេមុខវត្តអង្គដង្កា បណ្ដាលឲ្យស្លាប់ភ្លាមក្រោយមកត្រូវបានអ្នកនេសាទជនជាតិចាម រកឃើញ។

ហេតុការណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៧និង ៣០នាទីព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ នៅមុខព្រះអង្គដង្កានៅក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ។

តាមប្រភពព័ត៌មានពីបុរសម្នាក់រត់កង់បី បានឲ្យដឹងថាមុនពេលកើតហេតុនៅវេលាម៉ោង៤និង៣០នាទីទៀបភ្លឺព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ គឺមានស្ត្រីជនជាតិចិនម្នាក់ដែលរត់មកបុកស្មារបស់គាត់ ហើយគាត់ក៏មិនចាប់អារម្មណ៍គាត់ក៏អង្គុយលេងបន្តទៀត តែងាកក្រោយមើលទៅឃើញជនជាតិចិនម្នាក់នោះឈរជក់បារីនៅមុខមាត់ទន្លេក្រោយពីជក់បារីអស់ស្ត្រីជនជាតិចិននោះលោតទឹកសម្លាប់ខ្លួនតែម្ដង គាត់ក៏បានស្រែកអោយគេជួយតែជួយពុំទាន់ឡើយ។

តាមប្រភពព័ត៌មានដដែលបានបន្តអោយដឹងទៀតថាក្រោយពីគាត់ស្រែកដើម្បីឱ្យមានគេជួយ ស្រាប់តែខណៈនោះមានមិត្តភក្កិរបស់នារីរងគ្រោះរត់តាមពីក្រោយពីរបីនាក់ក៏បានជួលឱ្យអ្នកនេសាទស្វែងរកនារីដែលលោតទឹកសម្លាប់ខ្លួនក៏ឃើញ តែអកុសល នារីរងគ្រោះបាត់បង់ជីវិតបាត់ទៅហើយ។

នគរបាលប៉ុស្តិ៍ជ័យជំនះបានអោយដឹងថាក្រោយពីនាំមិត្តភក្កិរបស់ជនរងគ្រោះដែលស្លាប់បានមកសាកសួរទើបដឹងរឿង មូលហេតុនៃការស្លាប់របស់ស្ត្រីជនជាតិចិននោះគឺកើតឡើងដោយសារតែជនរងគ្រោះមានជម្លោះជាមួយនឹងសង្សារនៅខុនដូមួយកន្លែងរួចក៏រត់មកលោតទឹកសម្លាប់ខ្លួនតែម្ដង។

បច្ចុប្បន្នសមត្ថកិច្ចធ្វើកោសល្យវិច័យរួចយកសាកសពទៅតម្កល់នៅវត្តស្ទឹងមានជ័យ៕

...

ដោយ៖ រ៉ារ៉ា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print