ស៊យនោះស៊យ! កំពុងបណ្ដើរម៉ូតូខូចមានគេមកបុកពីក្រោយរបួសធ្ងន់ទាំងសងខាង

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ បុរស២នាក់បានរងរបួសយ៉ាងធ្ងន់ធ្ងរក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ រវាងអ្នកជិះម៉ូតូ និងអ្នកបណ្ដើរម៉ូតូខូច នៅគ្រាកំពុងធ្វើដំណើរស្របទិសគ្នា ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យមនុស្សរងរបួសធ្ងន់២នាក់ខាងលើ បានកើតឡើនៅវេលាម៉ោង៦ និង៣៥នាទី ព្រលប់ថ្ងៃអាទិត្យ ២កើត ខែកត្ដិក ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០ នៅលើកំណាត់ផ្លូវកៅស៊ូ ត្រង់ចំណុចម្ដុំទួលកកោះ ស្ថិតនៅភូមិរហាលទិល ឃុំតាលោ ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់ ។
សេចក្តីរាយការណ៍នានាជុំវិញកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញបុរសឈ្មោះ ឯម ណូ អាយុ  ២២ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិ.ឃុំកើតហេតុ បានបណ្ដើរម៉ូតូខូច១គ្រឿងម៉ាក ស្មាស់ ពណ៌ខ្មៅ គ្មានស្លាកលេខ ក្នុងទិសដៅពីកើតឆ្ពោះទៅទិសខាងលិច លុះមកដល់កន្លែងកើតហេតុ ស្រាប់តែមានអ្នកជិះម៉ូតូ១គ្រឿងមកបុកពីក្រោយពេញទំហឹង បណ្ដាលឲ្យរងរបួសបាក់ជើងស្ដាំ ចំណែកភាគីបង្ករបួសសន្លប់ស្ដូកស្ដឹងផងដែរ ។
 ប្រភពព័ត៌មានដដែលបន្តទៀតថា ភាគីបង្កឈ្មោះ ញ៉េន មុិប ភេទប្រុស អាយុ ២៣ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិ.ឃុំជាមួយគ្នា បានធ្វើដំណើរដោយម៉ូត១គ្រឿងម៉ាក ហុងដាវ៉េវអេស ពណ៌ខ្មៅក្រហម ពាក់ស្លាកលេខ បាត់ដំបង 1H 0570 ។
 ប្រភពបញ្ជាក់បន្ថែមទៀតថា មូលហេតុៈ កត្កាល្បឿន ជនរងរបួសមិនពាក់មួកសុវត្ថិភាព ករណីនេះខូចខាតម៉ូតូចំនួន២គ្រឿង រងរបួសមនុស្សចំនួន២នាក់ធ្ងន់ បច្ចុប្បន្ន ជនរងរបួសបញ្ជូនទៅព្យាបាល ចំណែកវត្ថុតាងម៉ូតូទាំង២គ្រឿង សមត្ថកិច្ចនគរបាលយកទៅរក្សាទុកជាបណ្ដោះអាសន្ន រង់ចាំធ្វើការដោះស្រាយគ្នាជាក្រោយ ៕ ដោយ៖បុឹម ពិន
     


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print