នៅថ្ងៃទី១៩ ខែតុលា ទាហានឥណ្ឌា បានចាប់ខ្លួនទាហានចិនមួយរូបនៅតំបន់ព្រំដែន Demchok ស្ថិតនៅភាគខាងកើត Ladakh។ ទាហានរូបនោះត្រូវបានប្រគលទៅឲ្យចិនវិញក្រោយបំពេញឯកសាររួចរាល់។
សារព័ត៌មានរ៉យទ័របានផ្សាយថាកម្លាំងទាហាន PLA របស់ចិន នឹងទទួលបានការមើលថែសុខភាព អាហារសម្លៀកបំពាក់ ក្នុងពេលអាកាសធាតុត្រជាក។ កាលពីខែមិថុនា ឥណ្ឌានិងចិនក៏បានប្រឈមមុខដាក់គ្នានៅតំបន់ព្រំដែន ភាគខាងកើត Ladakh បណ្តាលឲ្យទាហានឥណ្ឌា២០នាក់ស្លាប់។
តាំងពីពេលនោះមក ទាហានប្រទេសទាំងពីរបានបង្កើននៅតាមព្រំដែន ទាំងសព្វាវុធទំនើបៗ ។ ប៉ុន្តែក្រោយពេលដែលរដ្ឋមន្ត្រីការបរទេសចិន និងឥណ្ឌាបានជួបពិភាក្សាគ្នានៅក្នុងប្រទេសរុស្ស៊ី ហើយប្រទេសទាំងពីរក៏បានព្រមព្រៀងគ្នាកាត់បន្ថយភាពតានតឹង នឹងដកទាហានចេញពីតំបន់ព្រំដែនក្នុងរដូវរងារ។
នៅក្នុងតំបន់ព្រំដែនដែលមានវិវាទ មានកម្ពស់ពីទឹកសមុទ្រដល់ទៅ៤៥០០ម៉ែត្រ ហើយសីតណ្ហភាពនៅទីនោះធ្លាក់ដល់ទៅ-៣៥អង្សាសេរ នៅរដូវរងារ។ ដូច្នេះហើយការយាមល្បាត នឹងប្រឈមនៅឧបស័គជាច្រើន៕
ដោយ៖ធីរីណា