រំលោភ​ក្មួយស្រីឯង៣ដង​ ទីបំផុតបែកការណ៍​នគរបាលឃាត់ខ្លួន

ចែករំលែក៖

ខេត្តត្បូងឃ្មុំ​ ៖​ កុមារីអាយុ៩ឆ្នាំម្នាក់​ រង​គ្រោះ​បាត់បង់ព្រហ្មចារីដោយសារតែឪពុកមាចាប់បង្ខិតបង្ខំរំលោភ៣ដងទាំង​ប្រព្រឹត្តនៅ​ក្នុងបន្ទប់ទឹក និងនៅលើផ្ទះ​ ដែលមកស្នាក់នៅជាមួយ​ ស្ថិតក្នុងភូមិសន្ទៃទី១ ឃុំកក់ ស្រុកពញាក្រែក ។ 

 មន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលកក់អោយដឹងថា​ កាលពីថ្ងៃទី១៨ខែតុលាឆ្នាំ២០២០ វេលាម៉ោង០៨ និង០០នាទី បានទទួលព័ត៌​មានពីលោកមេភូមិសន្ទៃទី១ និងក្រុមប្រឹក្សាឃុំកក់ថាមានករណីរំលោភសេពសន្ថវៈលើ ក្មេង ស្រីឈ្មោះ វ.ថ ភេទស្រី អាយុ០៩ឆ្នាំ ជាតិខ្មែរ ដែលមកស្នាក់នៅជាមួយឈ្មោះ ស្ងួន សុ គុណ ភេទប្រុស អាយុ៤៩ឆ្នាំ ជាតិខ្មែរ ក្នុងភូមិសន្ទៃទី១ ឃុំកក់ ស្រុកពញាក្រែក ។ 

ក្រោយពីបានទទួលបានព័ត៌មាននេះភ្លាម កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកក់សហការជាមួយកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកពញាក្រែក និងការិយាល័យកិច្ចការនារីស្រុកពញាក្រែក បានយកកុមារីឈ្មោះ វ.ថ អាយុ០៩ឆ្នាំ ជាតិខ្មែរ ទៅធ្វើកោសល្យវិច័យ នៅមន្ទីរពេទ្យបង្អែកស្រុកពញាក្រែក ។ ជាលទ្ធផលពិនិត្យឃើញថា ពិតជាត្រូវបានរងការបំពាន ផ្លូវភេទលើក្មេងស្រីរងគ្រោះប្រាកដមែន ។

មន្ត្រីប្រាប់បន្តថា​ តាមការបំភ្លឺរបស់កុមារីឈ្មោះ វ.ថ បានឲ្យដឹងថាៈ ខ្លួនត្រូវបានឈ្មោះ ស្ងួន សុគុណ ត្រូវជាឪពុកធំ បានចាប់រំលោភសេពសន្ថវៈ ចំនួន០៣ដង រួចមកហើយ គឺលេីកទី១ ក្នុងបន្ទប់ទឹក លេីកទី២នៅលើផ្ទះ និងលេីកទី៣នៅលេីផ្ទះដដែល ស្ថិតក្នុងភូមិសន្ទៃទី១ ឃុំកក់ ស្រុកពញាក្រែក ។ រហូតមកដល់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០ ទើបកុមារីរងគ្រោះ ប្រាប់ដល់ លោកមេភូមិសន្ទៃទី១ នូវរឿងហេតុខាងលើ ។ 

យោងតាមកំណត់សួរនាំនេះ​ សមត្ថកិច្ចចុះធ្វេីការហេីយនាំខ្លួនជនសង្ស័យឈ្មោះ ស្ងួន សុគុណ ភេទប្រុស អាយុ៤៩ឆ្នាំ មកកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលកក់  និងបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកពញាក្រែកដើម្បីបំពេញសំណុំរឿងតាមនីតិវិធី ៕​

  

...

ដោយ​ ៖​ វណ្ណៈ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print