ទោះបីជាការប្រកាសពីអ្នកដែលឈ្នះពានរង្វាន់ Ballon d’Or មិនទាន់ដំណើរសម្រាប់ឆ្នាំ២០២០ ក៏ដោយក៏មានការធ្វើបច្ចុប្បន្នភាពទៅនឹងគម្រោងក្តីស្រមៃរបស់កីឡាករដែលឈ្នះ Ballon d’Or ជាមួយនឹងបញ្ជីឈ្មោះដែលបានប្រកាសនៅលើសារព័ត៌មានផ្សេងៗ។
កាលពីថ្ងៃចន្ទគេបានឃើញការចេញផ្សាយនូវបញ្ជីឈ្មោះបេក្ខជនដែលមានសក្តានុពលជាច្រើនដែលរួមមានទាំងឈ្មោះកីឡាករល្បីៗក្នុងប្រវត្តិសាស្ត្របាល់ទាត់ផងដែរដោយមាន Lionel Messi, George Best និង Stanley Matthews ឈរជួរមុខសម្រាប់តំណែងនៅខ្សែប្រយុទ្ធស្លាបស្តាំ។
ទស្សនាវដ្តីបាល់ទាត់បារាំងបានចេញបញ្ជី ហើយបន្តមានគោលបំណងបង្កើតជាប្រវត្តិសាស្រ្តដែលបានបង្ហាញពីសមិទ្ធផលរបស់កីឡាករបាល់ទាត់ឆ្នើមមួយចំនួនដែលមិនធ្លាប់មានមកបង្ហាញដើម្បីជាក្តីស្រមៃសង្ឃឹមឈ្នះពាន Ballon d’Or ឆ្នាំនេះ។
ស្របតាមទំរង់នៃដំណើរការបោះឆ្នោតសហព័ន្ធបាល់ទាត់បារាំងបានបែងចែកជា៣ ផ្នែកគឺកីឡាករលេងស្លាបឆ្វេង កីឡាករលេងស្លាបកណ្តាលនិងកីឡាករលេងស្លាបស្តាំ។
ខាងក្រោមនេះគឺក្នុងប្រភេទនីមួយៗមានអ្នកលេង១០នាក់ដែលជាប់ឈ្មោះក្នុងបញ្ជីសម្រាំងចុងក្រោយ៖
កីឡាករលេងស្លាបស្តាំ៖ Beckham, Jairzinho, Best, Keegan, Eto’o, Matthews, Figo, Messi, Garrincha, Robben។
កីឡាករលេងស្លាបឆ្វេង៖ Blokhine, Rivaldo, Cristiano Ronaldo, Rivelino, Dzajic, Ronaldinho, Giggs, Rummenigge, Henry, Stoichkov ។
កីឡាករលេងកណ្តាល៖ Bergkamp, Gerd Muller, Cruyff, Romario, Dalglish, Ronaldo Nazario, Eusebio, Van Basten, Kocsis, George Weah ។
អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺមិនមានកីឡាករអេស្ប៉ាញតែមួយត្រូវបានជ្រើសរើសក្នុងចំណោមខ្សែប្រយុទ្ធ ទោះបីជាបានឃើញកីឡាករដូចជា Gento, David Villa និង Raul សុទ្ធតែកីឡាករឆ្នើមៗរបស់អេស្ប៉ាញក៏ដោយ។
ចំណែកកីឡាករ១១នាក់ល្អបំផុតនៅលើទីលាននឹងត្រូវបានបង្ហាញនៅថ្ងៃទី១៧ ខែធ្នូបន្ទាប់ពីសន្លឹកឆ្នោតទាំងអស់ត្រូវបានគេរាប់។ ដូច្នេះផ្តល់ឱ្យបារាំងនូវវិធីមួយដើម្បីជំនួសវិធី និងគម្រោងប្រកាសពានរង្វាន់ Ballond’Or មានរយៈពេលវែង ៕
ដោយ៖ភារៈ