ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ នេះ ប្រកាសថា នឹងដាក់អោយដេញថ្លៃប្រាក់ដុល្លារអាមេរិកចំនួន៥០លានដុល្លារ ក្នុងសប្តាហ៍នេះ ។
ការដាក់អោយដេញថ្លៃប្រាក់ដុល្លារអាមេរិកចំនួន៥០លានដុល្លារ នាពេលនេះ ត្រូវបានធនាគារជាតិនៃកម្ពុជា លើកឡើងថា ដើម្បីរក្សាស្ថិរភាពអត្រាប្តូរប្រាក់រៀលនៅលើទីផ្សារ ។
គ្រឹះស្ថានធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និង អាជីវករប្តូរប្រាក់ដែលមានអាជ្ញាបណ្ណទាំងអស់ សូមជ្រាប និង ត្រៀមលក្ខណៈចូលរួមការដេញថ្លៃតាមកាលបរិច្ឆេទខាងលើ តាមការគួរ ៕
ដោយ៖ ចេស្តា
...