វាយប្រហារនៅមន្ទីរឃុំឃាំង សាធារណរដ្ឋកុងហ្គោ អ្នកទោសប្រមាណ​៩០០នាក់រត់ចេញពីគុក

ចែករំលែក៖

នៅថ្ងៃទី​២០ខែតុលា ​ខ្មាន់កាំភ្លើងក្រុមភេរវកម្មអ៊ិស្លាម ​បានវាយប្រហារទៅលើមន្ទីរឃុំឃាំង Kangbayi ​ស្ថិតនៅទីក្រុងBeni ​សាធារណរដ្ឋកុងហ្គោ។ ការវាយប្រហារនោះបានរំដោះអ្នកទោសជាច្រើន ហើយ​បានធ្វើឲ្យអ្នកទោសប្រមាណ​៩០០នាក់ រត់គេចខ្លួនចេញពីគុក​។
មានប្រសាសន៍ទៅកាន់ក្រុមអ្នកសារព័ត៌មាន អភិបាលក្រុងBeni លោកModeste Bakwanamaha បានបញ្ជាក់ថា ការវាយប្រហារខាងលើកើតឡើង​នៅមន្ទីរឃុំឃាំង Kangbayi ដែលមានអ្នកទោសជាង១ពាន់នាក់​បានឃុំខ្លួននៅទីនោះ​។
ខ្មាន់កាំភ្លើងក្រុមភេរវកម្ម​​បានព្យាយាមបំផ្លាញទ្វារចូលមន្ទីរឃុំឃាំង​ដោយប្រើឧបករណ៍អេឡិចត្រូនិក។ការវាយប្រហារ​ត្រូវបានគេដឹងថាជាសកម្មភាពរបស់ក្រុមអ៊ិស្លាម​ (ADF)។ មន្ត្រីប៉ូលិសក្នុងតំបន់បានឲ្យដឹងថា ​មានអ្នកទោសពីរនាក់ត្រូវបានបាញ់សម្លាប់ក្នុងការវាយប្រហារ​នោះ។
មន្ទីរឃុំឃាំង Kangbayi ​ជាទីកន្លែងឃុំខ្លួន​ក្រុមភេរវករជាច្រើនរូប ក្នុងនោះមានសមាជិកក្រុមADF ។ កាលពីខែមិថុនា ឆ្នាំ​២០១៧ អ្នកទោស​រាប់រយនាក់បានហែកគុក​ ក្នុងការវាយប្រហារដូចគ្នានេះដែរ​។
ក្រុម ADF ជាក្រុមអ៊ិស្លាម​ បានបង្កើតឡើងនៅឆ្នាំ​១៩៩០ ដើម្បីទាមទារឯករាជ្យចេញពិប្រទេស អ៊ូហ្គង់ដា។ ក្រុមនេះបានពង្រីកទឹកដី​ដល់សាធារណរដ្ឋកុងហ្គោ​នៅឆ្នាំ​១៩៩៥​។ ក្រុម​ADFត្រូវបានគេចោទប្រកាន់ថា បានសម្លាប់ពលរដ្ឋស្លូតត្រង់ជាង​១០០០នាក់ក្នុងទីក្រុង​Beni ​ចាប់តាំងពីខែតុលាឆ្នាំ​២០១៤ មកទល់ពេលនេះ៕


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print