នាយករដ្ឋមន្ត្រីជប៉ុន​បំពេញទស្សនកិច្ចនៅឥណ្ឌូនេស៊ី​បន្ទាប់ពីវៀតណាម​

ចែករំលែក៖

ប្រទេសតំបន់អាស៊ានពិតជាមានសារៈសំខាន់យ៉ាងខ្លាំង​ចំពោះប្រទេស​មហាអំណាចសេដ្ឋកិច្ច ក្នុងពេលដែលពិភពលោកកំពុងតែរងផលប៉ះពាល់យ៉ាងខ្លាំងដោយកូវីដ​-១៩។
នៅពេលនេះ​នាយករដ្ឋមន្ត្រីថ្មីជប៉ុន​ លោក Yoshihide Suga បានបំពេញទស្សនកិច្ចទៅកាន់ប្រទេសឥណ្ឌូនេស៊ី​​ដើម្បីពិភាក្សាលើបញ្ហាសំខាន់ៗក្នុងទំនាក់ទំនងប្រទេសទាំងពីរ​។

ប្រធានាធិបតី Joko Widodo ​បានយល់ព្រមលុបចោលច្បាប់ចត្តាឡីស័កសម្រាប់ប្រទេសទាំងពីរ ដើម្បីងាយស្រួលបំពេញការងារ។
នាយករដ្ឋមន្ត្រីជប៉ុនសម្រេចបន្តបំពេញទស្សនកិច្ចនៅប្រទេសឥណ្ឌូនេស៊ី ក្រោយបំពេញទស្សនកិច្ចរយៈពេល២ថ្ងៃទៅកាន់ប្រទេសវៀតណាម​ ដែលជាដំណើរទស្សនកិច្ចដំបូងបង្អស់របស់លោក​។
នៅពេលនេះជប៉ុន និងឥណ្ឌូនេស៊ី បានសម្រេច​បន្តសកម្មភាព​ការងាររបស់ប្រទេសទាំងពីរ​ដើម្បីជួយដល់សេដ្ឋកិច្ចមានដំណើរការល្អក្រោយរងផលប៉ះពាល់ដោយកូវីដ​-១៩​។ ប្រទេសទាំងពីរបានសម្រេច កាត់បន្ថយពេលវេលាធ្វើចត្តាឡីស័ក ដល់មន្ត្រី​ ក្រុមអ្នកជំនួយប្រទេសទាំងពីរ។
នៅក្នុងដំណើរទស្សនកិច្ចនោះ​រដ្ឋាភិបាលទីក្រុងតូក្យូ​បានសម្រេច ផ្តល់ប្រាក់កម្ចីដល់រដ្ឋាភិបាលទីក្រុង Jakarta នូវទឹកប្រាក់​៤៧០លានដុល្លារ​ដើម្បីជួយដល់ប្រទេសនេះ​ក្នុងសង្គ្រាមប្រឆាំងកូវីដ​-១៩​។
នៅក្នុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសឥណ្ឌូនេស៊ី ​នាយករដ្ឋមន្ត្រីជប៉ុននិងគណៈប្រតិភូបានពាក់ម៉ាស់ការពារជាប់ជានិច្ច​ ខុសប្លែកពី ដំណើរទស្សនកិច្ចទៅកាន់ប្រទេសវៀតណាម​។​ នៅវៀតណាម លោក Yoshihide Suga និងក្រុមការងារ មិនពាក់ម៉ាស់ឡើយដោយវៀតណាមទប់ស្កាត់ការឆ្លងរាលដាលកូវីដ​-១៩​បានល្អមិនមានករណីឆ្លងនៅក្នុងសហគមន៍នោះឡើយ ៕

 

...

ដោយ៖ធី រីណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print