ក្របខ័ណ្ឌអង់គ្លេស Premier League បានប្រកាសថា មនុស្ស៨នាក់បានវិលត្រឡប់មកវិញនូវលទ្ធផលជាវិជ្ជមាននៅក្នុងការធ្វើតេស្តរកឃើញជំងឺCOVID-19 របស់ខ្លួនដែលបានធ្វើឡើងលើកីឡាករ និងបុគ្គលិកកាលពីសប្តាហ៍មុន។ បុគ្គលដែលបានធ្វើតេស្តវិជ្ជមានចំពោះជំងឺ COVID-19នឹងនៅដាច់ដោយឡែកខ្លួនឯងរយៈពេល១០ថ្ងៃ។
នៅក្នុងក្របខ័ណ្ឌ Premier League ថ្ងៃនេះអាចបញ្ជាក់បានថា រវាងថ្ងៃចន្ទទី១២ ខែតុលាដល់ថ្ងៃអង្គារទី២០ ខែតុលាកីឡាករ និងបុគ្គលិកក្លិបចំនួន១.៥៧៥ នាក់ត្រូវបានធ្វើតេស្តសាកល្បងលើរកជំងឺ COVID-19 ក្នុងនោះមានការសាកល្បងគឺមានលទ្ធផលវិជ្ជមានថ្មីចំនួន៨នាក់។
មនុស្សសរុបចំនួន៤២នាក់បានធ្វើតេស្តវិជ្ជមានជំងឺ COVID-19 ក្នុងការធ្វើតេស្តចំនួន៧លើកចាប់តាំងពីយុទ្ធនាការរដូវកាលថ្មីបានចាប់ផ្តើមកាលពីថ្ងៃទី១២ ខែកញ្ញាកន្លងទៅ។
យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័របានឱ្យដឹងថា មានការឆ្លងជំងឺ COVID-19 ជាង៧៥០.០០០និងការស្លាប់ជាង៤៣.០០០នាក់នៅក្នុងចក្រភពអង់គ្លេស ប៉ុន្តែប្រកួតបាល់ទាត់សម្រាប់រដូវថ្មីបានបើកដំណើរការឡើងវិញបន្ទាប់ពីពន្យារពេលចាប់តាំងពីការផ្ទុះរាលដាលជំងឺនេះកាលពីខែមីនាមក ៕
ដោយ៖ភារៈ