មន្ត្រីកំពូលរបស់សហព័ន្ធបាល់ទាត់ឆេកលាឈប់ពីតំណែង និងអ្នកផ្សេងទៀតត្រូវបានបណ្តេញចេញដោយសាររឿងពុករលួយ

ចែករំលែក៖

សមាគមបាល់ទាត់ប្រទេសឆេកបានបណ្តេញគណៈកម្មាធិការអាជ្ញាកណ្តាលរបស់ខ្លួនកាលពីថ្ងៃអង្គាររួមទាំងប្រធាន លោក Jozef Chovanecបន្ទាប់ពីប៉ូលិសបានឆ្មក់ចូលទីស្នាក់ការសហព័ន្ធបាល់ទាត់ឆេក (FA) និងទីតាំងផ្សេងទៀតនៅទូទាំងប្រទេស ដោយបានចោទប្រកាន់មនុស្ស២០ នាក់ពីបទពុករលួយ

អនុប្រធាន FA ឆេកលោក Roman Berbr ដែលស្ថិតក្នុងចំណោមមនុស្ស២០ នាក់ដែលត្រូវបានចោទប្រកាន់ពីបទរៀបចំការប្រកួតទុកជាមុន និងបទពុករលួយកាលពីថ្ងៃសុក្រសប្តាហ៍មុនបានចុះចេញពីតំណែង ដោយគាត់កំពុងស្ថិតក្នុងការឃុំឃាំងរបស់ប៉ូលិស

ប្រធានក្រុមសហព័ន្ធបាល់ទាត់ឆេកលោក Martin Malik បានធ្វើសន្និសីទកាសែតថា លោក Roman Berbr មានវ័យ៦៦ឆ្នាំដែលជាឥស្សរជនដ៏មានឥទ្ធិពលម្នាក់ក្នុងវិស័យបាល់ទាត់ឆេកបានលាលែងពីតំណែង តាមរយៈមេធាវីរបស់គាត់ភ្លាមៗមុនពេលការប្រជុំវិសាមញ្ញរបស់សមាគមបាល់ទាត់ប្រទេសចាប់ផ្តើម

លោក Martin Malik បានបន្តថា “យើងទាំងអស់គ្នាដែលសកម្មនៅក្នុងកីឡាបាល់ទាត់ឆេក យើងអនុញ្ញាតឱ្យរឿងនេះកើតឡើង។ ស្ថានភាពដែលយើងកំពុងដោះស្រាយនៅពេលនេះគឺមិនធម្មតាទេ វាគឺជាការវាយប្រហារប្រឆាំងនឹងខ្លឹមសារនៃវិស័យបាល់ទាត់។ ខ្ញុំមិនអាចប្រាប់ថាតើផលប៉ះពាល់នឹងធំប៉ុនណានោះទេ

លោក Martin Malik បន្ថែមថា សមាគមនឹងសហការយ៉ាងជិតស្និទ្ធជាមួយប៉ូលិសដើម្បីបង្កើតអង្គភាពពិសេសមួយផ្តោតលើការការពារការកំណត់លទ្ធផលស្រដៀងជាមួយសមាជិករបស់ UEFA ផ្សេងទៀតហើយសមាគមបាល់ទាត់ឆេកបានជូនដំណឹងដល់ UEFA អំពីស្ថានភាពនេះរួចហើយ

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា ការផ្តោតអារម្មណ៍នៃការដោះស្រាយការប្រកួតដែលត្រូវបានចោទប្រកាន់គឺស្ថិតនៅលីគលំដាប់ទី២ និងទី៣នៃកីឡាបាល់ទាត់ឆេកដោយមានអាជ្ញាកណ្តាលមួយចំនួនកំពុងស្ថិតក្រោមការស៊ើបអង្កេត

...

ជាផ្នែកមួយនៃផែនការចំណុចដើម្បីដោះស្រាយស្ថានការណ៍នេះ គណៈកម្មាធិការប្រតិបត្តិបានបញ្ជាឱ្យពិនិត្យឡើងវិញនូវហិរញ្ញវត្ថុដោយផ្តោតជាពិសេសលើលីគទាំង២ខាងលើ ។ សមាគមនេះនឹងបន្តកម្មវិធីរបស់ខ្លួនក្នុងការជ្រើសរើសអាជ្ញាកណ្តាលថ្មី និងត្រួតពិនិត្យការប្រកួតប្រជែងអាជីព និងការប្រកួតស្ម័គ្រចិត្តដើម្បីការពារការកំណត់លទ្ធផលនៃការប្រកួតទុកជាមុន ៕ដោយ៖ភារៈ    

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print