វៀតណាម​រកឃើញករណីឆ្លងកូវីដ​១៩ ថ្មីចំនួន​៣នាក់ មកពីក្រៅប្រទេសទាំងអស់

ចែករំលែក៖

គណៈបញ្ជាការគ្រប់គ្រងទប់ស្កាត់ជំងឺឆ្លង​វៀតណាម ​បានប្រកាសឲ្យដឹងនៅល្ងាចថ្ងៃទី​២១ខែតុលា ថា បានរកឃើញមានករណីឆ្លងថ្មី​៣នាក់ គឺចូលពីប្រទេសរុស្ស៊ី និង អង់ហ្គោឡា (Angola) ដែលបានធ្វើចត្តាឡីស័ក។​ មកទល់ពេលនេះវៀតណាមមានករណីឆ្លងថ្មីសរុប១១៤៤នាក់​។
ក្នុងចំណោមអ្នកឆ្លង​៣នាក់ គឺមានពីរនាក់ម្តាយនឹងកូនមកពីប្រទេសអង់ហ្គោឡា និងម្នាក់មកពីប្រទេសរុស្ស៊ី។ ចំណែកនៅទូទាំងប្រទេសវៀតណាមវិញ គិតដល់វេលាម៉ោង​១៨ ថ្ងៃទី​២១ខែតុលា​​ មានករណីឆ្លងសរុបនៅទូទាំងប្រទេស ១១៤៤នាក់ ក្នុងនោះមាន ​៦៩១នាក់ ឆ្លងក្នុងសហគមន៍ ក្នុងនោះមាន ករណីឆ្លងលើកទីពីរ​ចាប់ពីថ្ងៃទី ២៥ខែកក្កដា ដល់ពេលនេះ មានដល់ទៅ​៥៥១នាក់​។ ក្រៅពីនេះគឺអ្នកឆ្លង​ចូលមកពីក្រៅប្រទេសទាំងអស់​។
បច្ចុប្បន្នវៀតណាម នៅមានពលរដ្ឋចូលមកពីតំបន់ឆ្លងកូវីដ​១៩ ត្រូវធ្វើចត្តាឡីស័ក​ មានរហូតដល់ទៅ​១៣.៩២៩នាក់ ក្នុងតំបន់ផ្សេងៗគ្នាដើម្បីតាមដានសុខភាព។ វៀតណាមក៏មានករណីស្លាប់​៣៥នាក់​ និង​អ្នកជំងឺព្យាបាលជាសះស្បើយមាន១០៤៦នាក់​ផងដែរ​។
វៀតណាមជាប្រទេស ដែលត្រូវបានសហគមន៍អន្តរជាតិ​ទទួលស្គល់ថាជា ប្រទេសដែលទប់ស្កាត់ការឆ្លងកូវីដ​១៩ បានល្អបំផុត ដោយមិនមានករណីឆ្លងច្រើនគ្នុងសហគមន៍នោះឡើយ​។ មកទល់ពេលនេះនៅទាំងពិភពលោក មានករណីឆ្លង កើនឡើងដល់ទៅជាង​៤១លាននាក់ និងស្លាប់ជាង​១,១លាននាក់ ។ ជាមួយគ្នានោះក៏មានអ្នកព្យាបាលជាសះស្បើយកើនឡើងដល់ទៅ ជាង​៣០,៦លាននាក់ផងដែរ៕


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print