ក្រុមបាតុករថៃដាក់ឱសានវាទឲ្យនាយករដ្ឋមន្ត្រីត្រូវចុះចេញពីតំណែងក្នុងរយៈពេល​៣ថ្ងៃ

ចែករំលែក៖

ក្រុមបាតុករថៃកាលពីល្ងាចថ្ងៃទី​២១ ខែតុលា​ឆ្នាំ២០២០ បានស្នើដល់នាយករដ្ឋមន្ត្រីប្រាយុទ្ធ ចាន់អូចា ត្រូវតែលាលែងចេញពីតំណែងក្នុងរយៈពេល​៣ថ្ងៃ។
កាលពីយប់ថ្ងៃទី​២១ខែតុលា ក្រុមបាតុកររាប់ពាន់នាក់បាននាំគ្នាប្រមូលផ្តុំនៅមុខ​ស្តូបជ័យជម្នះ​នៅកណ្តាលទីក្រុងបាងកក​ ហើយនាំគ្នាដដ្ហែក្បួនចូលទៅកាន់ទីស្តីការគណៈរដ្ឋមន្ត្រី​។ តំណាងក្រុមបាតុករបានប្រកាសថា​ នាយករដ្ឋមន្ត្រីប្រាយុទ្ធ ចាន់អូចា ត្រូវតែលាលែងចេញពីតំណែងក្នុងរយៈ​ពេល៣ថ្ងៃខាងមុខទៀត។
ឱសានវាទរបស់មេដឹកនាំក្រុមបាតុករ​បានបញ្ជូនទៅកាន់ទីស្តីការគណៈរដ្ឋម​ន្ត្រី ។ ក្រុមបាតុករបានប្រកាសថា ពួកគាត់បានផ្ញើលិខិត ទៅកាន់នាយករដ្ឋមន្ត្រីតាមរយៈតំណាងរបស់លោក​។ មេដឹកនាំក្រុមបាតុករ លោក Patsaravalee Tanakitvibulpon បានលើកឡើងថា​ «សង្គ្រាមរបស់យើង​ នឹងមិនបញ្ចប់នោះឡើយ​ បើនាយករដ្ឋមន្ត្រី​ប្រាយុទ្ធ មិនចុះចេញពីតំណែង​។ ប្រសិនបើរយៈពេល​៣ថ្ងៃ នាយករដ្ឋមន្ត្រីប្រាយុទ្ធ មិនព្រមលាលែងចេញពីតំណែងនោះ លោកនឹងត្រូវប្រឈមការក្រោកឈរឡើងធើ្វមហាបាតុកម្មពីពលរដ្ឋ​»។
ក្រោយការប្រកាស លោក​Patsaravalee Tanakitvibulpon ក៏ត្រូវបានប៉ូលិសចាប់ខ្លួន ដោយចោទប្រកាន់ពីបទជាប់ពាក់ព័ន្ធនឹងការធ្វើបាតុកម្មកាលពីថ្ងៃទី​១៥ខែតុលា ។ លោកគឺជាមេដឹកនាំបាតុករម្នាក់ក្នុងចំណោមច្រើននាក់ត្រូវប៉ូលិសថៃចាប់ខ្លួន ក្នុងរយៈពេល​២សប្តាហ៍កន្លងមក។
កន្លងមកនាយករដ្ឋមន្ត្រី​ប្រាយុទ្ធចាន់អូចា បានប្រកាសតាមកញ្ចក់ទូរទស្សន៍ថា នឹងលុបច្បាប់គ្រាមានអាសន្នក្នុងទីក្រុងបាងកកនាពេលឆាប់ៗដើម្បីបញ្ចប់ការខឹងសម្បាពីពលរដ្ឋ​។
ក្រុមបាតុករបានចោទប្រកាន់នាយករដ្ឋមន្ត្រីប្រាយុទ្ធ ចាន់អូចា ​ដែលកាន់អំណាចតាំងពីឆ្នាំ​២០១៤ មកទល់ពេលនេះ ថាជាអ្នកធ្វើឲ្យការបោះឆ្នោតបាត់បង់អព្យាក្រិឹត ​ដើម្បីរក្សាអំណាច​។ ជាមួយគ្នានេះនាយករដ្ឋមន្ត្រីប្រាយុទ្ធប្រកាសថា​នឹងមិនលាលែងចេញពីតំណែងឡើយ៕ដោយ៖ធី រីណា

 

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print