លោកអូបាម៉ា៖ ប្រធានាធិបតីដូណាល់ ត្រាំ និយាយកុហក ប្រតិស្ឋរឿងជារៀងរាល់ថ្ងៃ​​

ចែករំលែក៖

អតីតប្រធានាធិបតីអាមេរិក​បារ៉ាក់ អូបាម៉ា កាលពីថ្ងៃទី​២១ខែតុលា​ បានទៅចូលរួមឃោស​​នាបោះឆ្នោតឲ្យលោកបៃឌិន ដោយលោកបានជំរុញឲ្យអ្នកគាំទ្រ​បន្តគាំទ្រឲ្យកាន់តែរឹងមាំ មិនត្រូវសំអាងទៅលើការស្ទង់មតិ​ថាមានប្រៀបនោះទេ។​ លោកអូបាម៉ា បានលើកឡើងថា​ ដូចជាកាលពីឆ្នាំ​២០១៦ លោកស្រី ហ៊ីលឡារី គ្លីនតុន ទទួលបានការគាំទ្រខ្ពស់ក្នុងការស្ទង់មតិ ប៉ុន្តែពេលបោះឆ្នោតបែរជាចាញ់ទៅវិញ។
លោកអូបាម៉ាបានលើកឡើង​នៅក្នុងពេលឃោសនាបោះឆ្នោតនៅទីក្រុងPhiladelphia រដ្ឋ Pennsylvania ថា «យើងមិនត្រូវពឹងផ្អែកទៅលើការស្ទង់មតិនោះឡើយ​»។ សារព័ត៌មាន AFP នៅថ្ងៃទី​​២១ខែតុលា​ បានដកស្រង់សម្តីលោកអូបាម៉ាថា​« កាលពីលើកមុន ឆ្នាំ​២០១៦ យើងក៏មានប្រៀបដូចគ្នា ដែរ ប៉ុន្តែពេលបោះឆ្នោតគឺខុសគ្នា​ ដោយសារតែ​មានអ្នកគាំទ្រច្រើននៅផ្ទះមិនព្រមទៅបោះឆ្នោត​។ ដូច្នេះការបោះឆ្នោតឆ្នាំនេះមិនត្រូវធ្វើដូចឆ្នាំមុនឡើយ»។
សារព័ត៌មាន New York Times បានផ្សាយថា កន្លងក លោកអូបាម៉ា​បានជួយស្វែងរកការគាំទ្រមានទឹកប្រាក់រាប់លានដុល្លារ ប៉ុន្តែមិនដែល​បង្ហាញមុខនៅទីសាធារណៈសម្រាប់ការឃោសនាបោះឆ្នោតនោះឡើយ។
នៅពេលនេះលោក អូបាម៉ា បានរិះគន់យ៉ាងខ្លាំង​ដល់លោកត្រាំថាបានលាក់បាំង​ការរកស៊ីជាមួយចិន ។ លោកអូបាម៉ាបានបញ្ជាក់ថា «យើងបានដឹងហើយថា លោកត្រាំ​បានបន្តរកស៊ីជាមួយចិន ហើយមានគណនីធនាគារ​នៅចិនទៀតផង​ តែលោកត្រាំ មិនដែលបង្ហាញជាសាធារណៈនោះឡើយ»។ ជាមួយគ្នានេះលោកអូបាម៉ា បានលើកឡើងថា លោកត្រាំ បាននិយាយកុហកពលរដ្ឋអាមេរិកជារៀងរាល់ថ្ងៃ ៕ដោយ៖ធី រីណា

 

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print