ខាងពន្ធដារ រំឭក​ឱ្យ​ម្ចាស់​យានយន្ត បង់ពន្ធ​ឱ្យបាន​ត្រឹម​ចុងខែ​វិច្ឆិកា ចៀសវាងផុតកំណត់

ចែករំលែក៖

ភ្នំពេញ​៖ អ្នក​មិនទាន់​បង់ពន្ធ​លើ​មធ្យោបាយ​ដឹកជញ្ជូន និង​យានជំនិះ​គ្រប់​ប្រភេទ​ប្រចាំឆ្នាំ​២០២០ ត្រូវបំពេញ​កាតព្វកិច្ច​ពន្ធ ឱ្យបាន​ត្រឹម​ថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ​២០២០​។ នេះជាការរម្លឹក របស់អង្គភាព អគ្គនាយកដ្ឋាន​ពន្ធដា​រ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

អគ្គនាយកដ្ឋាន​ពន្ធដារ បានចេញ​សេចក្ដីជូនដំណឹង ដោយបញ្ជាក់ថា៖ ម្ចាស់​យានយន្ត​ដែល​មិនទាន់​បង់ពន្ធ ត្រូវ​រួសរាន់​មក​ប្រកាស​បង់ពន្ធ​ឱ្យបាន​ត្រឹម​ថ្ងៃទី​៣០ ខែវិច្ឆិកា នៅតាម​សាខា​ពន្ធដារ​ខេត្ត​-​ខណ្ឌ ឬ​នៅ​ធនាគារ​កាណាឌីយ៉ា​ក​.​អ ធានា​គារ​អេស៊ីលីដា ភីអិលស៊ី ឬ​ធនាគារ​ដែល​បាន​ចុះ​អនុស្សរណៈ​ជាមួយ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​។

​សេចក្ដីជូនដំណឹង​ដដែល​បាន​បញ្ជាក់ថា ក្នុងករណី​ខកខាន​មិនបាន​បង់ពន្ធ​តាម​ពេល​កំណត់​ម្ចាស់​យានយន្ត​នឹងត្រូវ​ទទួលរង​ទោសទណ្ឌ​តាមច្បាប់​ស្ដីពី​សារពើពន្ធ​ជា​ធរមាន​។ អគ្គនាយកដ្ឋាន​ពន្ធដា​រ​នឹង​សហការ​ជាមួយ​អាជ្ញា​ធរមាន​សមត្ថកិច្ច ជាពិសេស​នគរ​បាលច​រាច​រណ៍ ដើម្បី​ចុះ​ត្រួតពិនិត្យ​ការអនុវត្ត​ប្រមូល​ពន្ធ​នេះ​នៅតាម​ដងផ្លូវ​នានា បន្ទាប់ពី​ការបិទ​បញ្ចប់​ប្រមូល​ពន្ធ​។
នេះជាដំណឹងល្អ ដែលបងប្អូនទាំងអស់គ្នា ចូលរួមអនុវត្តតាមការកំណត់របស់ អគ្គនាយកដ្ឋានពន្ធដារ ចៀសវាងការពិន័យ៕

ដោយ៖ សិលា

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print