គណ:បញ្ជាការឯកភាពរដ្ឋបាលខណ្ឌសែនសុខដាក់គោលដៅចុះត្រួតពិនិត្យឆែកអាវុធជាតិផ្ទុះ គ្រឿងញៀន និងអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកក្នុងភូមិសាស្ត្រសង្កាត់ទឹកថ្លា

ចែករំលែក៖

ភ្នំពេញ៖ អនុវត្តតាមបទបញ្ជាយ៉ាងមុឺងម៉ាត់របស់លោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ និងជាប្រធានគណ:បញ្ជាការឯកភាពរដ្ឋបាលខណ្ឌ និងដើម្បីការពារសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងការបង្រ្កាបទប់ស្កាត់បទល្មើសផ្សេងៗក្នុងមូលដ្ឋាន នៅយប់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ ចាប់ពីវេលាម៉ោង ២០ ៖០០នាទីយប់ គណ:បញ្ជាការឯកភាពរដ្ឋបាលខណ្ឌសែនសុខ ដឹកនាំដោយលោក សក់ ច័ន្ទកញ្ញារិទ្ធ អភិបាលរងខណ្ឌសែនសុខ បានដឹកនាំកម្លាំងចម្រុះចុះត្រួតពិនិត្យឆែកអាវុធជាតិផ្ទុះ គ្រឿងញៀន និងអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក ស្ថិតនៅផ្លូវលេខ១០១៩(ផ្លូវហាណូយ) ចំណុចជិតស្ពានអាកាសដីហុយ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដោយមានកម្លាំងចូលរួមសរុប៧១នាក់ ក្នុងនោះ មន្រ្តីសាលាខណ្ឌចំនួន៧នាក់ នគរបាលខណ្ឌចំនួន៣៣នាក់ កងរាជអាវុធហត្ថខណ្ឌចំនួន ២១នាក់ និងកម្លាំងសណ្តាប់ធ្នាប់ខណ្ឌចំនួន ១០នាក់ ។ 

      ប្រតិបត្តិការខាងលើ បានត្រួតពិនិត្យម៉ូតូឆ្លងកាត់ចំនួន ១៧២គ្រឿង ដោយពុំមានបទល្មើសអ្វីគួរអោយកត់សម្គាល់ឡើយ ៕

         

...

ដោយ៖ ចន្ទ លីហ្សា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print