ឪពុកម្តាយទៅធ្វើការទុកកូនឲ្យប្អូនជួយមើលស្រាប់តែលង់ទឹកស្លាប់យ៉ាងអាណោចអាធ័ម

ចែករំលែក៖

ភ្នំពេញ៖ ក្មេងប្រុសម្នាក់បន្ទាប់ពីឪពុកម្តាយទុកឲ្យប្អូនជួយមើលស្រាប់តែទៅលេងទឹកខាងក្រោយផ្ទះបណ្តាលឲ្យលង់ស្លាប់ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១២និង០០នាទីថ្ងៃត្រង់ ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០ ស្ថិតនៅក្នុងភូមិគោកខ្សាច់ សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ។

សពឈ្មោះ ស៊ីវ វិសាល ភេទប្រុស អាយុ១៣ខែជាកូនទី៥ក្នុងបន្ទុក។

មានឪពុក ឈ្មោះ ស្វាយ គឹមស៊ន អាយុ៤១ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅទីតាំងកន្លែងកើតហេតុ។

និងម្តាយ ឈ្មោះ ជា សុភា អាយុ៤០ ឆ្នាំមុខរបរកម្មការនីរោងចក្រ ស្នាក់នៅទីតាំងកន្លែងកើតហេតុ។

តាមប្រភពព័ត៌មានបានឲ្យដឹងថានៅមុនពេលកើតហេតុឪពុកនិងម្តាយបានចេញទៅធ្វើការដូចសព្វដងដោយទុកកូនឲ្យប្អូនជួយមើល ស្រាប់តែមកដល់ម៉ោងកើតហេតុដោយបាត់ជនរងគ្រោះមិនឃើញ ក៏នាំគ្នាដើររកស្រាប់តែឃើញអណ្តែតទឹកបាត់ទៅហើយ រួចនាំគ្នាស្រង់និងសង្រ្គោះបឋមតែជាអកុសលជនរងគ្រោះស្លាប់បាត់ទៅហើយ ណាមួយដោយគ្រួសារមានការខ្វះខាតទើបគ្រួសារសម្រេចចិត្តយកសពកូនទៅរៀបចំចាត់ចែងនៅក្នុងវត្តគោកខ្សាច់តែម្តង។

ក្រោយកើតហេតុទើបរាយការណ៍ដល់អាជ្ញាធរមានសមត្ថកិច្ចចុះពិនិត្យកោសល្យវិច័យ រួចទើបប្រគល់សពឲ្យក្រុមគ្រួសារយកទៅចាត់ចែងតាមប្រពៃណី៕

ដោយ​៖ សុខាសែនជ័យ​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print