ប្រកាសបើកសម្ពោធសៀវភៅប្រលោមលោកថ្មីផលិតករ ពាន់ ភួងបុផ្ផាប្រកាសចេញថត ភាពយន្តចុងក្រោយហើយ

ចែករំលែក៖

ភ្នំពេញ៖ ផលិតករនិងជាអ្នកនិពន្ធជើងចាស់ ពាន់ ភួងបុផ្ផា បានបង្ហើបគម្រោងថតភាពយន្តភាគថ្មីមួយ និងជាភាពយន្តចុងក្រោយរបស់អ្នកស្រីគឺរឿងស្នាមស្នេហ៍សបុទ្ររាមវគ្គ២។ ការប្រកាសនេះត្រូវបានធ្វើឡើងកាលពីល្ងាចថ្ងៃទី២២ ខែ តុលាឆ្នាំ២០២០ ក្នុងឱកាសដែលលោកស្រីប្រកាសសម្ពោធសៀវភៅប្រលោមលោកបើខ្ញុំជាស្រី” ជាប្រភេទប្រលោមលោកបែបកំប្លែងយ៉ាងកម្រ 

លោកស្រីពាន់ ភួង បុផ្ផា បានបញ្ជាក់ថាអ្នកស្រីបានប្រមូលបានអ្នកនិពន្ធសៀវភៅប្រលោមលោកវ័យក្មេង និងមានទេពកោសល្យចំនួន ៥នាក់និងបានបញ្ចេញស្នាដៃចំនួន២ហើយ។ ស្នាដៃទី១ ដែលបានរួចចេញកាលពីមុននោះ ម្សិលមិញអ្នក “ក្លឹបអ្នកនិពន្ធខ្មែរ ប៉ាកាមាស” បានសម្ពោធស្នាដៃទី២ទៀត រឿង “បើខ្ញុំជាស្រី” ជាប្រភេទប្រលោមលោកបែបកំប្លែងយ៉ាងកម្រនោះខណៈដែលគំនិតរឿងរបស់លោកស្រី និងនិពន្ធដោយកញ្ញា អ៊ិន បូបូ។ ក្រៅអំពីការប្រកាសបើកសម្ពោធនសៀវភៅនេះលោកស្រីក៏ប្រកាសបញ្ចប់ការផលិតភាពយន្តដោយក្រោមហេតុផលថា អ្នកស្រីមានវ័យកាន់តែច្រើន ល្មមដល់ពេលដែលអ្នកស្រីត្រូវសម្រាកខ្លះ និងត្រូវលៃពេលខ្លះ សម្រាប់ខ្លួនឯង រួមទាំងយកពេលទៅធ្វើកិច្ចការផ្សេងទៀត ដែលមិនសូវធ្ងន់ធ្ងរដូចការផលិតខ្សែភាពយន្តភាគ ដែលត្រូវការចំណាយពេលវេលា កម្លាំងកាយ ប្រាជ្ញាស្មារតីច្រើនហួសហេតុ។ អ្នកនិពន្ធវ័យ៦៦ឆ្នាំរូបនេះបញ្ជាក់ថាបន្ទាប់ពីអ្នកស្រីទើបនឹងបើកការផលិតភាពយន្តភាគរឿង “កុមារីវ័យ ២៥ឆ្នាំ” វគ្គ៣ និងរឿង “រសជាតិអ្នកមាន” បន្តបង្ហើយរឿងមួយភាគមួយទៀតសម្រាប់ទូរទស្សន៍ក្នុងស្រុកមួយដែរ គឺរឿង “ស្នាមស្នេហ៍សមុទ្ររាមវគ្គ២ ដែលគ្រោងនឹងដំណើរការផលិតក្នុងពេលឆាប់ៗ។ បន្ទាប់ពីបញ្ចប់រឿងនេះហើយ គឺអ្នកស្រីសុំដកខ្លួនពីការផលិតរឿងប្រភេទសម្រាប់ដាក់ទូរទស្សន៍នេះហើយ។ ទោះជាយ៉ាងណាពេលនៅសល់ពីនេះ គឺអ្នកស្រី នឹងផ្ដោតទៅការចងក្រងក្រុមអ្នកនិពន្ធសរសេររឿងប្រលោមលោកជាជំនួសវិញ។ កិច្ចការនេះ អ្នកស្រី បានបង្កើត “ក្លឹបអ្នកនិពន្ធខ្មែរ ប៉ាកាមាស” ដែលមានអាយុកាលជិត ២ឆ្នាំហើយ។អ្នកស្រីបានពន្យល់ថា អ្នកស្រី នឹងយកពេលសល់ពីការផ្អាកផលិតរឿងមាសមកផលិតសៀវភៅប្រលោមលោកវិញ ព្រោះតែលោកបានមើលឃើញថា ការប្រើប្រាស់ភាសាជាតិនឹងកាន់តែប្រឈមនាពេលខាង។ ដូច្នេះហើយ អ្នកស្រីចង់ធ្វើកិច្ចការខ្លះ ដើម្បីលើកកម្ពស់ការប្រើភាសាជាតិ ទាំងការនិយាយ សរសេរ និងអាន៕ដោយ៖វឌ្ឍនា

...

               

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print