រដ្ឋបាលខណ្ឌដូនពេញ បើកិច្ចប្រជុំគណៈអភិបាលខណ្ឌប្រចាំខែតុលា ឆ្នាំ២០២០

ចែករំលែក៖

ភ្នំពេញ៖ រដ្ឋបាលខណ្ឌដូនពេញ នារសៀលថ្ងៃសុក្រ ៧កើត ខែកត្តិក ឆ្នាំជូត ទោស័កពុទ្ធសករាជ២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង ១៥ និង០០នាទី បានរៀបចំកិច្ចប្រជុំគណៈអភិបាលខណ្ឌ ប្រចាំខែតុលា ឆ្នាំ២០២០ ក្រោមអធិបតីភាព លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ ដោយមានការអញ្ជើញចូលរួមពី លោក លោកស្រីអភិបាលរង គណៈនាយករដ្ឋបាល លោកប្រធានការិយាល័យទាំង១១ លោក លោកស្រីចៅសង្កាត់-ចៅរងទាំង១១ លោក លោកស្រីប្រធានទីរួមផ្សារទាំង៣ លោក ប្រធានប្រជាការពារខណ្ឌ និងតំណាងក្រុមហ៊ុនស៊ីនទ្រីប្រចាំខណ្ឌដូនពេញ ។

ក្នុងកិច្ចប្រជុំនេះ ដើម្បីពិនិត្យ កែសម្រួលបំពេញបន្ថែម និងរៀបចំផែនការអនុវត្តបន្តលើការងារសំខាន់ៗមួយចំនួនដូចជា៖

១-លទ្ធផល នៃការងាររៀបចំសណ្ដាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈក្នុងមូលដ្ឋាន ។

២-ផែនការរៀបចំកែលម្អប្រព័ន្ធបណ្ដាញខ្សែកាប និងបណ្ដាញអគ្គិសនីក្នុងមូលដ្ឋាន ។

៣-ការងារលុបបំបាត់ដេប៉ូសំរាមក្នុងមូលដ្ឋានសង្កាត់ទាំង១១ ខណ្ឌដូនពេញ ។

៤-ការត្រួតពិនិត្យគម្រោងអភិវឌ្ឍន៍ និងផលប៉ះពាល់របស់គម្រោងក្នុងមូលដ្ឋានសង្កាត់ទាំង១១ ។

៥-ត្រួតពិនិត្យសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញ លើកទី១៦ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខណ្ឌដូនពេញ ឆ្នាំ២០២០ ។

៦-ការងារពិនិត្យ និងឆ្លងរបាយការណ៍ប្រចាំខែតុលា និងទិសដៅខែវិច្ឆិកា ឆ្នាំ២០២០ របស់រដ្ឋបាលខណ្ឌដូនពេញ ។

៧-ពិនិត្យឆ្លងសេចក្តីព្រាងតារាងបែងចែកប្រាក់រង្វាន់លើកទឹកចិត្តប្រចាំខែតុលា ឆ្នាំ២០២០ ជូនដល់មន្ត្រីបម្រើការងារក្នុងរដ្ឋបាលខណ្ឌដូនពេញ ។

៨-ការងារផ្សេងៗ

   ក/-ការពិនិត្យនិងបង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទក្នុងមូលដ្ឋានសង្កាត់ទាំង១១ នៅទីរួមផ្សារទាំង៣

   ខ/-បញ្ហាការផ្ដល់សេវាលើការងារសំណង់

    គ/-ការងារត្រៀមរៀបចំមន្ត្រីសម្រាប់ការិយាល័យនីតិកម្ម និងសម្រុះសម្រួលវិវាទមូលដ្ឋាន និងការិយាល័យផ្សេងៗទៀត ៕

     

...

ដោយ៖ស តារា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print