ផ្ទុះឆេះនាវាដឹកប្រេងរបស់រុស្ស៊ីនៅដែនសមុទ្រ Azov

ចែករំលែក៖

ប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់បានផ្សាយថា នាវាដឹកប្រេងរបស់រុស្ស៊ីមួយគ្រឿង​បានផ្ទុះឆេះ​ផ្អៀងមួយចំហៀងហើយក៏ក្រឡាប់លិចតែម្តង​។​សកម្មភាពខាងលើត្រូវបានគេសង្ស័យថាជាការវាយប្រហារបំផ្លាញ។
នៅយប់ថ្ងៃទី​២៤​ខែតុលា​ មានករណីផ្ទុះយ៉ាងខ្លាំង​​នៅតំបន់សមុទ្រ​Azov​ ។ ការផ្ទុះនោះគឺនៅលើនាវាដឹកប្រេងបំពាក់ទង់ជាតិរុស្ស៊ី​​។ តាមការផ្សាយរបស់សារព័ត៌មានមូស្គូ​ ទាំងនោះជាសកម្មភាពវាយប្រហារបំផ្លាញ ដោយសារតែនៅលើនាវានោះមិនមានប្រេងឬឧស្ម័នឡើយ។
ក្រសួងគ្រប់គ្រងគ្រោះអាសន្នរុស្ស៊ី​បានឲ្យដឹងថា ​« នេះជាករណីផ្ទុះនៅលើនាវាដឹកប្រេងរបស់រុស្ស៊ី​ ដែលមានឈ្មោះថា General Hazi Aslanov ស្ថិតនៅដែនសមុទ្រ Azov។ នៅពេលនេះនាវិក១០នាក់ ក្នុងចំណោម​១៣នាក់ត្រូវបានសង្គ្រោះចេញទាន់ពេលវេលា​ នៅបាត់ខ្លួន​៣នាក់ទៀត​។
សារព័ត៌មានRIA Novosti បានផ្សាយថា​ នាវាខាងលើធ្វើដំណើរពីកំពង់ផែ Kavkaz ទៅកាន់ Rostov-on-Don ដោយមិនមានប្រេងឬឧស្ម័ននៅក្នុងនាវានោះឡើយ​ គឺទទេស្អាត។ សារព័ត៌មានរុស្ស៊ី​បានសង្ស័យថា​នាវាអាចបើកចំមីន ឬក៏ត្រូវមីស៊ីលបុក ដោយសារតែនៅពេលនោះ​មានប្រទេសជិតខាងធ្វើសមយុទ្ធ ។ ក្រុមអ្នកជំនាញក៏បានស្រាវជ្រាវពីករណីវាយប្រហារដើម្បីបំផ្លាញពីក្រុមជ្រុលនិយម​ផងដែរ៕


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print