ខេត្តក្រចេះ៖ ជនរក្សាទុក និងប្រើប្រាស់អាវុធខុសច្បាប់ចំនួន៤នាក់ដែលបានធ្វើសកម្មភាពយកកាំភ្លើងអាកា៤៧បាញ់គោប្រជាពលរដ្ឋពន្លះយកសាច់លក់ ត្រូវកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលរលួសមានជ័យ បានល្បាតក្នុងភូមិសាស្រ្ត ប្រទះឃើញកំពុងដឹកសាច់គោតាមម៉ូតូ ក៏បានសួរនាំ គេបានឆ្លើយថាជាសាច់ទន្សោងបានទិញពីឈ្មោះ ផេង ភ្លា នៅភូមិរលួស ឃុំរលួស មានជ័យ ស្រុកសំបូរ ខេត្តក្រចេះកាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០កន្លងមកនះ
ប្រភពពីមន្រ្តីនគរបាលរដ្ឋបាលរលួសមានជ័យបានឲ្យដឹងថា ដោយមានការសង្ស័យឃើញជនសង្ស័យកំពុងដឹកសាច់គោតាមម៉ូតូក៏បានហៅឈ្មោះ ផេង ភ្លា មកសាកសួរ ។ពេលនោះគេបានសារភាពថា ខ្លួនបានរក្សាទុកអាវុធAKមួយដើម ហើយបានបាញ់គោមួយក្បាល មានគ្នាចូលរួមចំនួន ៣នាក់ បានយកសាច់លក់
ឲ្យឈ្មោះ ប្រាក់ សុខណូន ដោយកុហកថា ជាសាច់ទន្សោង។
ក្រោយពីបានស្រាវជ្រាវ និងបានសាកសួរបំភ្លឺជុំវិញរឿងហេតុនេះ កម្លាំងនគរបាលប៉ុស្តិ៍បានឃាត់ខ្លួនជនសង្ស័យចំនួន ៤នាក់យកមកអធិការដ្ឋានដើម្បីបន្តនីតិវិធីក្នុងនោះមាន÷
១-ឈ្មោះ ផេង ភ្លា ភេទប្រុស អាយុ ៤៣ឆ្នាំ (ជាម្ចាស់អាវុធ) នៅភូមិរលួស ឃុំរលួសមានជ័យ។
២-ឈ្មោះ សុខខេង អូ ភេទប្រុស មានទីលំនៅភូមិស្រែត្នោត ឃុំស្រែជិះ ស្រុកសំបូរ ខេត្តក្រចេះ ។
៣-ឈ្មោះ ស្រើញ ហាង ភេទប្រុស អាយុ ៥០ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិស្រែត្នោត ឃុំស្រែជិះស្រុកសំបូរ ខេត្តក្រចេះ ។
៤-ឈ្មោះ នួន សំណាង ភេទប្រុស អាយុ ២១ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិស្រែជិះ ឃុំស្រែជិះ ស្រុកសំបូរខេត្តក្រចេះ ។
ជាមួយនេះសមត្ថកិច្ចបានដកហូតអាវុធកាំភ្លើងវែងធុនAK47មួយដើមនិងគ្រាប់ចំនួន ១២គ្រាប់ ដែលជាវត្ថុតាងសម្រាប់ធ្វើសកម្មភាពល្មើសច្បាប់នាពេលកន្លងមកហើយបានបញ្ជូនសំណុំរឿងទៅសាលាដំបូងខេត្តក្រចេះចាត់ការតាមច្បាប់កាលពីថ្ងៃទី២៥ខែតុលានេះរួចហើយ៕
ដោយ÷ប្រាថ្នា