ព្រះសីហនុ៖កាលពីវេលាម៉ោងជាង៨យប់ ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២០ មានអំពើហិង្សាមួយលើពលរដ្ឋយ៉ាងព្រៃផ្សៃ ដែលបង្កឡើងដោយលោក តាន់ ពិសិដ្ឋ មេប៉ុស្តិ៍បិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ និង កូនចៅជាង១០នាក់ ។
ជនរងគ្រោះក្នុងអំពើហិង្សានេះ គឺ លោក ទឹម ចំរ៉ុង ថ្លែងប្រាប់នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ នេះ ថា លោក តាន់ ពិសិដ្ឋ មេប៉ុស្តិ៍បិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ និង កូនចៅជាង១០នាក់ ពិតជាបានប្រើអំពើហិង្សាលើលោកប្រាកដមែន ។
ជនរងគ្រោះ បានរៀបរាប់ពីដំណើររឿងថា ដំបូងឡើយលោកបានទៅប្តឹងទៅប៉ុស្តិ៍បិតត្រាំង រឿងចោរលួចសម្ភារៈ តែលោកមេប៉ុស្តិ៍បែរជាស្តាប់ច្រឡំ ថា លោកប្តឹងមេប៉ុស្តិ៍ទៅវិញ រហូតកើតមានអំពើហិង្សា តែម្តង ដោយលោកមេប៉ុស្តិ៍និងកូនចៅជាង១០នាក់ បានព្រួតវាយលោកយ៉ាងព្រៃផ្សៃ ។
ប៉ុន្តែ ក្រោយអំពើហិង្សា នេះ លោកមេប៉ុស្តិ៍ បានមកសុំទោសលោក ដោយកុំអោយមានរឿងវែងឆ្ងាយ ទៀត ។
ទោះបីយ៉ាងណា នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ នេះ បានទំនាក់ទំនងទៅលោក តាន់ ពិសិដ្ឋ មេប៉ុស្តិ៍បិតត្រាំង ជាច្រើនលើកច្រើនសារ តែទូរស័ព្ទបានដាក់អោយស្ថិតក្នុងការរង់ចាំរហូត ។
បញ្ហានេះ មជ្ឈដ្ឋានជាច្រើន សង្ឃឹមថា លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ សូមមានវិធានការចំពោះលោកមេប៉ុស្តិ៍រូបនេះផង ៕
ដោយ៖ចេស្តា
https://youtu.be/1tj-f40Z_QI